យ៉ាងហោចណាស់មនុស្ស ២៦នាក់ បាត់បង់ជី.វិត ផ្ទះ៧០០ខ្នង ត្រូវបំផ្លាញ ក្នុងគ្រោះរញ្ជួយដី នៅអាហ្វហ្គានីស្ថាន​

//s9.kh1.co/0d/0dcd1a6aaf7b18031b23ebdc01b69a72ead7aa64.png
សង្គម

 ១៨-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

យ៉ាងហោចណាស់មនុស្ស ២៦នាក់ បានស្លាប់ ផ្ទះ ៧០០ខ្នង ត្រូវបំផ្លាញ ក្នុងគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន​

អាហ្វហ្គានីស្ថាន៖ មន្ត្រី​ម្នាក់​បាន​និយាយ​ថា មនុស្ស​យ៉ាងតិច​២៦​នាក់ ​បាន​ស្លាប់​បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​មួយ​ បាន​វាយប្រហារ​ភាគ​ខាងលិច​ប្រទេសអា​ហ្វ​ហ្គា​នី​ស្ថាន ។ជនរងគ្រោះ បានស្លា.ប់នៅពេលដែលដំបូលផ្ទះរបស់ពួកគេបានដួលរ.លំ កាលពីថ្ងៃចន្ទ នៅក្នុងស្រុក Qadis ក្នុងខេត្ត Badghis ភាគខាងលិច។ នេះបើតាមការបញ្ជាក់របស់ អ្នកនាំពាក្យខេត្ត លោក Baz Mohammad Sarwary បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បានឱ្យដឹងថា គ្រោះរញ្ជួយដី មានកម្រិត ៥.៣រ៉ិចទ័រ។លោក Sarwary បាននិយាយថា “ស្ត្រី ៥នាក់ និងកុមារ ៤ នាក់ ស្ថិតក្នុងចំណោមមនុស្ស ២៦នាក់ដែលត្រូវបានសម្លាប់នៅក្នុងការរញ្ជួយដី” ដោយបន្ថែមថាមនុស្ស ៤ នាក់ទៀតបានរងរបួស។

អ្នកនាំពាក្យរូបនេះ បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះដំបូងបានទៅដល់តំបន់រងគ្រោះមួយចំនួនក្រោមភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែបានព្រមានថាចំនួនអ្នកស្លាប់ និងរបួសអាចកើនឡើង ដោយសារ Badghis ដែលមានព្រំប្រទល់ជាប់ប្រទេស Turkmenistan ជាខេត្តភ្នំមួយ និងជាតំបន់ក្រីក្របំផុត និងគ្មានការអភិវឌ្ឍន៍បំផុតរបស់ប្រទេសអាហ្វហ្គានីស្ថាន។

ក្នុងនោះ ការរញ្ជួយដីលើកទីពីរក្នុងកម្រិត ៤.៩រ៉ិចទ័រ បានវាយប្រហារតំបន់នោះពីរម៉ោងបន្ទាប់ពីការរញ្ជួយដីលើកទីមួយ។ លោក Mullah Janan Saeqe ប្រធានមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់នៃក្រសួងកិច្ចការសង្គ្រោះបន្ទាន់នៃរដ្ឋ បានបញ្ជាក់ចំនួនអ្នកស្លា.ប់ ហើយបាននិយាយថា ផ្ទះជាង 700 ត្រូវបានខូចខាត៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ Al Jazeera

Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T