ដកគេចេញទៅ! លោក Crooks ថាក្រុម Man UTD លេងមិនបានល្អទេបើសិនមានវត្តមានម្នាក់នេះ

//s9.kh1.co/3e/3ec678d62c3ed2ac82eef3064050bac24cf33092.jpg
កីទ្បា

 ១៨-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

លោក Crooks ថា Rangnick គួរកុំដាក់​​ម្នាក់​​នេះឱ្យ​​ចូលលេង

អង់គ្លេស៖ លោក Garth Crooks បាននិយាយថា លោក Ralf Rangnick គួរតែដកខ្សែប្រយុទ្ធ Cristiano Ronaldo ចេញពីជម្រើស១១នាក់ដំបូងក្នុងក្រុម Manchester United ព្រោះពេលគ្មានគេគឺកីឡាករផ្សេងទៀតពិតជាលេងបានស្រុះគ្នាខ្លាំងណាស់ដូចជា Edinson Cavani និង Bruno Fernandes ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ   Edinson Cavani និង Bruno Fernandes
ខ្សែប្រយុទ្ធ   Edinson Cavani និង Bruno Fernandes

Ronaldo ពុំបានចូលលេងក្នុងការប្រកួត Premier League ទល់នឹង Aston Villa នោះឡើយហើយថ្វីត្បិតក្រុមនេះលេងស្មើ ២ ទល់នឹង២ ជាមួយភាគីលោក Steven Gerrard មែនក៏គេមើលពីការលេងយ៉ាងល្អរបស់ Bruno Fernandes ដែលស៊ុត២គ្រាប់ម្នាក់ឯងព្រោះរាល់ដងគឺគេតែងតែបញ្ជូនបាល់ឲ្យ Ronaldo ជានិច្ច។

ក្រុម Manchester United 
ក្រុម Manchester United 

លោក Garth Crooks បានថ្លែងប្រាប់ BBC Sport ថា៖

នេះជាការលេងដ៏ល្អរបស់ Manchester Unitef តាមអ្វីដែលខ្ញុំធ្លាប់ឃើញមួយរយៈក្រោយនេះគឺក្រុមទាំងមូលលេងបានល្អដោយគ្មានវត្តមាន Ronaldo ។ Edinson Cavani មើលទៅសមនឹងលេងនៅតំបន់ប្រយុទ្ធជាថ ហើយ Fernandes ក៏ត្រឡប់មកបន្តទម្រង់លេងល្អឡើងវិញ។ Ralf Rangnick អាចនឹងរកឃើញរូបមន្តដែលគេបានបង្កើតឡើងហើយ ប៉ុន្តែខ្ញុំមិនដឹងទេថាគេមានភាពក្លាហានអាចទុក Ronaldo ចោលឬអត់។

  លោក Garth Crooks
លោក Garth Crooks
លោក Garth Crooks

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T