ម្នាក់នេះក៏មិនអន់! បើសិនទិញយក Haaland មិនបាន R.Madrid នឹងបង្វែរគោលដៅមករកខ្សែប្រយុទ្ធរូបនេះវិញ

//s9.kh1.co/d4/d4b6dbb22aab3208139973d4a3625d27bf81b6ec.jpg
កីទ្បា

 ១៨-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

Real Madrid នឹងទិញយក​​​ម្នាក់នេះ​​​បើសិនទិញ​​​យក Haaland មិនបាន

អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid បានគ្រោងទុករួចជាស្រេចថាបើសិនពួកគេទិញយក ខ្សែប្រយុទ្ធ Erling Haaland មិនបានទេ នោះក្លិបនឹងទិញយកខ្សែប្រយុទ្ធ Dusan Vlahovic ពីក្លិប Fiorentina នៅក្របខណ្ឌ Serie A វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Dusan Vlahovic
  ខ្សែប្រយុទ្ធ Dusan Vlahovic

ថ្មីៗនេះ Haaland បានបង្កការភ្ញាក់ផ្អើលដោយចេញមុខមកផ្ដល់បទសម្ភាសន៍ថាការសម្រេចចិត្តពីអនាគតរបស់គេជាមួយ Borussia Dortmund នឹងកើតឡើងឆាប់ៗដែលមានភាគរយខ្ពស់ថា កីឡាករសញ្ជាតិន័រវេសរូបនេះនឹងផ្លាស់ទ្រនំថ្មី។

  ខ្សែប្រយុទ្ធ Erling Haaland
  ខ្សែប្រយុទ្ធ Erling Haaland

Haaland បានក្លាយជាគោលដៅធំៗរបស់ក្លិបមួយចំនួនដូចជា Chelsea, Manchester City, Manchester United, Real Madrid និង Barcelona ប៉ុន្តែកីឡាករវ័យក្មេងរូបនេះទំនងជាផ្ទេរទៅលេងនៅអេស្ប៉ាញហើយ Real Madrid ប៉ងចង់បានទាំងគេនិង ខ្សែប្រយុទ្ធ Kylian Mbappe

  ខ្សែប្រយុទ្ធ Erling Haaland
  ខ្សែប្រយុទ្ធ Erling Haaland

យ៉ាងណាមិញ Haaland ហាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយ Barcelona ព្រោះលោក Joan Laporta ធ្លាប់ជួបនិយាយគ្នាជាមួយលោក Mino Raiola ដែលជាភ្នាក់ងាររបស់គេដូច្នេះ Real Madrid បានគិតរួចជាស្រេចថានឹងយក Vlahovic មកជំនួសគេ។

  ខ្សែប្រយុទ្ធ Erling Haaland
  ខ្សែប្រយុទ្ធ Erling Haaland

Dusan Vlahovic ជាខ្សែប្រយុទ្ធជួរមុខមួយរូបនៅ Serie A ដោយនៅរដូវកាលនេះគេរកបាន១៦គ្រាប់ក្នុងការបង្ហាញខ្លួន២០ប្រកួត ប៉ុន្តែលេចឮថា Arsenal កាន់តែកៀកក្នុងការទិញយកកីឡាករសញ្ជាតិស៊ែប៊ីរូបនេះ៕

  ខ្សែប្រយុទ្ធ Dusan Vlahovic
  ខ្សែប្រយុទ្ធ Dusan Vlahovic

ប្រភពsportsmole

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T