កម្ពុជា៖ ប្រធានក្រុមជម្រើសកម្ពុជា កីឡាករ សឿយ វិសាល បានបោះឆ្នោត Robert Lewandowski, N'Golo Kante និង Jorginho តាមលំដាប់លេខ ១-៣ ក្នុងការប្រជែងយកពានរង្វាន់កីឡាករល្អជាងគេប្រចាំឆ្នាំរបស់ FIFA កាលពីយប់មិញនេះ។
ជាការពិតណាស់ កាលពីយប់មិញ Lewandowski បានយកឈ្នះសម្លេងឆ្នោតរបស់ Lionel Messi និង Mohamed Salah ដើម្បីឈ្នះពានរង្វាន់កីឡាករល្អជាងគេរបស់ FIFA ជាលើកទី២ និង ជាការឈ្នះពីរឆ្នាំជាប់ៗគ្នាផងដែរ បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងល្អមែនទែន និង ការរួមចំណែក Bayern Munich ឲ្យឈ្នះពានរង្វាន់ធំៗកាលពីឆ្នាំ២០២១។
ក្រៅពីបោះឆ្នោតឲ្យ Lewandowski ជា កីឡាករល្អជាងគេប្រចាំឆ្នាំ វិសាល ក៏បានបោះឆ្នោតឲ្យលោក Pep Guardiola ជា គ្រូបង្វឹកល្អជាងគេប្រចាំឆ្នាំផងដែរ។