អីយ៉ាស់! Barca ក្លាយជាក្រុមដែលមានឱកាសចុះកុងត្រាយកកីឡាករ Chelsea រូបនេះខ្ពស់ជាងគេ

//s9.kh1.co/d3/d342e6b10d65f0e1fa6a1c99c7277056f6a3e45d.jpg
កីទ្បា

 ១៨-មករា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

កីឡាករ Chelsea រូបនេះ​​មានភាគរយខ្ពស់​​ក្នុងការ​​​ផ្ទេរមក Barca

អេស្ប៉ាញ៖ ក្លិប Barcelona កំពុងក្លាយជាក្រុមដែលមានឱកាសក្នុងការចុះកុងត្រាយកខ្សែការពារ Andreas Christensen ពីក្លិប Chelsea បន្ទាប់ពីកីឡាកររូបនេះបានសម្រេចចិត្តមិនផ្ទេរទៅក្លិបនៅ Premier League ផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Andreas Christensen
  ខ្សែការពារ Andreas Christensen

Christensen ត្រូវបានគេរាយការណ៍ថាបានចរចាកុងត្រាជាមួយភាគីលោក Thomas Tuchel ប៉ុន្តែការចរចាហាក់ពុំមានផ្លែផ្កា ខណៈដែលអ្នកសារព័ត៌មាន Fabrizio Romano ដែលជាប្រភពគួរឲ្យទុកចិត្តបាន បានរាយការណ៍ថា ក្លិប Barcelona និង Bayern Munich ជាក្លិបដែលខ្សែការពាររូបនេះកំពុងពិចារណាផ្លាស់ទៅ។

  ខ្សែការពារ Andreas Christensen
  ខ្សែការពារ Andreas Christensen

លោក Xavi Hernandez កំពុងត្រូវការខ្សែការពារជាចាំបាច់ព្រោះ Samuel Umtiti, Clement Lenglet និង Gerard Pique មិនអាចក្លាយជារនាំងការពារដ៏រឹងមាំក្នុងក្រុមបានឡើយ។

  ខ្សែការពារ Andreas Christensen
  ខ្សែការពារ Andreas Christensen

បើសិន Andreas Christensen ជ្រើសរើសផ្ទេរមក Barcelona មែននោះក្លិបនឹងមិនចាំបាច់ចេញថ្លៃផ្ទេរនោះឡើយគឺអាចយកគេបានដោយគ្មានតម្លៃខ្លួនស្របពេលក្លិបកំពុងជួបនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ៕

  ខ្សែការពារ Andreas Christensen
  ខ្សែការពារ Andreas Christensen

ប្រភពfootball-espana

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T