ត្បូងពេជ្រខ្មៅដ៏កម្រ ៥៥៥.៥៥ការ៉ាត់ នឹងដាក់ដេញថ្លៃ ដែលអាចបានតម្លៃ៥លានដុល្លារ

//s9.kh1.co/42/42d140f2ee762035dfd7b48907f9eb49cc3dd67a.jpg
សង្គម

 ១៨-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ត្បូងពេជ្រនេះ មានឈ្មោះហៅថា Enigma និងត្រូវបានគេជឿថា វាបង្កើតឡើងនៅពេលដែលអាចម៍ផ្កាយមួយ បានបុកមកកាន់ផែនដីកាលពី២.៦ ទៅ៣.៨ពាន់លានឆ្នាំមុនម៉្លេះ។

ឌូបៃ៖ ត្បូងពេជ្រដ៏ធំបំផុតរបស់ពិភពលោក ដែលជាពេជ្រពណ៌ខ្មៅកម្រ មានទម្ងន់៥៥៥.៥៥ការ៉ាត់ ត្រូវបានដាក់តាំងបង្ហាញជាលើកដំបូងកាលពីថ្ងៃចន្ទម្សិលមិញនេះ ក្នុងទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម មុនពេលដាក់ដេញថ្លៃ និងព្យាករណ៍ថា នឹងឈានដល់តម្លៃ៥លានដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ត្បូងពេជ្រនេះ មានឈ្មោះហៅថា Enigma និងត្រូវបានគេជឿថា វាបង្កើតឡើងនៅពេលដែលអាចម៍ផ្កាយមួយ បានបុកមកកាន់ផែនដីកាលពី២.៦ ទៅ៣.៨ពាន់លានឆ្នាំមុនម៉្លេះ។ ហើយវា ត្រូវបានទិញដំបូងជាថ្មរដុបក្នុងឆ្នាំ១៩៩០ ដោយម្ចាស់បច្ចុប្បន្នរបស់វាផ្ទាល់ និងច្នៃចេញជារូបរាង ដែលត្រូវបំផុសគំនិតដោយនិមិត្តសញ្ញានៃអំណាច និងការការពារនៅមជ្ឈិមបូព៌ា Hamsa

តួយ៉ាង បន្ទាប់ពីដាក់តាំងបង្ហាញនៅទីក្រុងឌូបៃ វានឹងធ្វើដំណើរទៅកាន់ទីក្រុង Los Angeles របស់រដ្ឋកាលីហ័្វរញ៉ា នៃសហរដ្ឋអាមេរិក និងទីក្រុងឡុងដៃ ប្រទេសអង់គ្លេស មុនពេលការដេញថ្លៃតាមប្រព័ន្ធអ៊ីនធើណេត រយៈពេលប្រាំពីរថ្ងៃចាប់ផ្ដើមនៅថ្ងៃទី៣ ខែកុម្ភៈខាងមុខនេះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T