ចាស់ៗក្នុងប្រទេសក្រិក មិនចាក់វ៉ាក់សាំង ប្រឈមការផាកពិន័យប្រាក់ប្រចាំខែ

//s9.kh1.co/fb/fb4416c8d0a02e4bcca36c5e5a221425d049548c.jpg
សង្គម

 ១៨-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ចាស់ៗក្នុងប្រទេសក្រិក ប្រឈមការផាកពិន័យប្រាក់ប្រចាំខែ ដោយសារមិនចាក់វ៉ាក់សាំង

ក្រិក៖ ប្រទេសក្រិក កាលពីថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២នេះ បានដាក់ចេញវិធានការចាក់វ៉ាក់សាំងជូនដល់់ មនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ ដោយសារការការចាក់វ៉ាក់សាំង នៅតែទាបជាងមធ្យមភាគនៃសហភាពអឺរ៉ុប ហើយការកើនឡើងនៃករណីឆ្លងថ្មីៗនេះ បានបន្ថែមសម្ពាធលើមន្ទីរពេទ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សចាស់ដែលខកខានមិនបានចាក់វ៉ាក់សាំងនឹងត្រូវប្រឈមមុខនឹងការផាកពិន័យ ដោយចាប់ផ្តើមពីការផាកពិន័យទឹកប្រាក់ចំនួន €៥០អឺរ៉ូ ស្មើនឹង ៥៧ដុល្លារអាមេរិក) ក្នុងខែមករា ហើយបន្តដោយការផាកពិន័យប្រចាំខែចំនួន €100 បន្ទាប់ពីនោះ។

ប្រហែល ២ភាគ ៣នៃចំនួនប្រជាជន ១០.៧លាននាក់របស់ប្រទេសក្រិក បច្ចុប្បន្នបានទទួលវ៉ាក់សាំងរួចររាល់ ហើយជាមធ្យមសហភាពអឺរ៉ុបមានត្រឹមតែជាង ៧០ភាគរយប៉ុណ្ណោះ។ អត្រានៃការស្លាប់ និងការសម្រាកនៅមន្ទីរពេទ្យប្រចាំថ្ងៃបានកើនឡើងបន្ទាប់ពីការរីករាលដាលថ្មីៗនេះនៃមេរោគបំប្លែងថ្មីអូមីក្រុងទោះបីជាសម្ពាធនៅក្នុងការសង្គ្រោះបន្ទាន់ ICU បានធូរស្រាលបន្តិចក៏ដោយ។

ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្រិក Thanos Plevris បាននិយាយថា ការផាកពិន័យនឹងត្រូវប្រមូលតាមរយៈការិយាល័យពន្ធដារ ជាមួយនឹងប្រាក់ដែលត្រូវប្រើប្រាស់ដើម្បីជួយដល់មន្ទីរពេទ្យរដ្ឋ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ CNA

Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T