បុរសឥណ្ឌាដើរមិនរួច និយាយមិនបាន ដល់ពេលចាក់វ៉ាក់សាំងកូវីដហើយ ស្រាប់តែជាសះស្បើយវិញ

//s9.kh1.co/57/573510be6a651d6b030c3f17d946539e5607c0b8.jpg
សង្គម

 ១៨-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

បុរសជនជាតិឥណ្ឌាម្នាក់បានធ្លាក់ខ្លួនពិការ ដើរមិនរួច និងបាត់បង់សមត្ថភាពនិយាយ ក្រោយពីបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរក្នុងឆ្នាំ២០១៧។

ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់បានធ្លាក់ខ្លួនពិការ ដើរមិនរួច និងបាត់បង់សមត្ថភាពនិយាយ ក្រោយពីបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរក្នុងឆ្នាំ២០១៧ តែឡូវនេះ គាត់ត្រូវបានរាយការណ៍ថា បានចាប់ផ្ដើមដើរ និងនិយាយម្ដងទៀត បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងការពារពីជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង លោក Dularchand Munda មានអាយុ៥៥ឆ្នាំ និងមកពីរដ្ឋ Jharkhand នៃប្រទេសឥណ្ឌា បានប្រាប់ថា អំឡុងពេលធ្លាក់ខ្លួនពិការ គាត់ទទួលបានការព្យាបាលយ៉ាងច្រើន តែមិនមានលទ្ធផលអ្វីឡើយ ខណៈរូបគាត់ផ្ទាល់បានបាត់បង់អារម្មណ៍ចំពោះផ្នែកខាងក្រោមនៃរាងកាយរបស់គាត់តែម្ដង។ ហើយការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជារឿងដ៏ល្អបំផុតមិនធ្លាប់មានសម្រាប់គាត់ ដែលគាត់បានចាក់កាលពីថ្ងៃទី០៤ ខែមករា ដើមឆ្នាំ២០២២ និងក្នុងរយៈពេលពីរទៅបីម៉ោងប៉ុណ្ណោះ ជើងរបស់គាត់ក៏អាចកម្រើកបានបន្ដិចម្ដងៗ។ មិនយូរប៉ុន្មាន គាត់អាចក្រោកឈរបាន និងបោះជំហានយឺតៗទៅមុខ ដោយកាន់ឈើច្រត់ជំនួយ និងសំឡេងបានវិលមកវិញផងដែរ។

យ៉ាងណាមិញ អ្នកជំនាញខាងផ្នែកវេជ្ជសាស្ត្រ មានការភ្ញាក់ផ្អើលជាខ្លាំង និងមានការសង្ស័យអំពីការជាសះស្បើយអាចជារឿងអព្ភូតហេតុ​ តែទោះជាយ៉ាងណា ការវិភាគពីប្រវត្តិព្យាបាលរបស់បុរសខាងលើកំពុងបើកដំណើរការផងដែរ៕

ប្រភព: Odditycentral / zeenews.india

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T