១៥លានយកចុះ! ទីបំផុត Man UTD បានដាក់តម្លៃខ្លួនកីឡាករមិនសូវបានលេងរូបនេះហើយ

//s9.kh1.co/4e/4ed8278f1775961de22d1a4791d0a2be1947b8e0.jpg
កីទ្បា

 ១៨-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

Man UTD នឹងលក់​​កីឡាករម្នាក់នេះ​​ក្នុងតម្លៃ១៥​​លានផោន

អង់គ្លេស៖ ក្លិប Manchester United បានដាក់តម្លៃខ្លួនខ្សែការពារ Phil Jones ចំនួន១៥លានផោន(ស្មើនឹងប្រមាណ២០.៥លានដុល្លារ)បើទោះបីជាគេបានចូលលេងតែ មួយប្រកួតគត់នៅរយៈពេលពីរឆ្នាំចុងក្រោយនេះក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Phil Jones
  ខ្សែការពារ Phil Jones

Jones បានរងរបួសធ្ងន់តាំងពីឆ្នាំ២០២០ និងបានបាត់មុខពីទីលានរយៈពេលជិតពីរឆ្នាំប៉ុន្តែថ្មីៗនេះគេបានវិលត្រឡប់មកវិញហើយគឺចូលលេងក្នុងការប្រកួតទល់នឹង Wolves ដែល Man UTD ចាញ់ ១ ទល់នឹង០ ហើយទម្រង់លេងរបស់គេក៏ទទួលបានការសរសើរពីអ្នកគាំទ្រនិងការទះដៃអបអរផងដែរ។

  ខ្សែការពារ Phil Jones រងរបួស​​​កាល​​​ឆ្នាំ​​​២០២០
  ខ្សែការពារ Phil Jones រងរបួស​​​កាល​​​ឆ្នាំ​​​២០២០

យ៉ាងណាមិញ លោក Ralf Rangnick ដាក់ឲ្យ Jones ចូលលេងក៏ដោយសារកាលណោះ ទាំង Harry Maguire, Victor Lindelof និង Eric Bailly សុទ្ធតែរងរបួសហើយ Jones ពុំបានស្ថិតនៅក្នុងគម្រោងរបស់លោកឡើយ ស្របពេលអាយុរបស់គេកាន់តែជ្រេទៀតទើប Man UTD ចង់លក់គេចេញឲ្យបានឆាប់។

កុងត្រារបស់ Phil Jones ជាមួយបិសាចក្រហមនឹងអស់សុពុលភាពនា១៨ខែខាងមុខស្របពេល Newcastle ចង់បានគេមករួមក្រុម។

  ខ្សែការពារ Phil Jones
  ខ្សែការពារ Phil Jones

គួរបញ្ជាក់ផងដែរថា Jones ត្រូវ Sir Alex Ferguson ទិញយកកាលពីឆ្នាំ២០១១ ដោយបានជួយក្លិបឲ្យលើកពាន Premier League,FA Cup និង Europa League ៕

  ខ្សែការពារ Phil Jones
  ខ្សែការពារ Phil Jones

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T