ភ្នំពេញ៖ កាលពីរាត្រីថ្ងៃអាទិត្យយប់មិញនេះ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best បានចូល ដល់វគ្គថ្មីមួយទៀតគឺ Beat Yourself ដែលតម្រូវឲ្យបេក្ខជនទាំង២២រូប ដែលបានជាប់កាលពីវគ្គមុន ប្រកួតយកឈ្នះលើខ្លួនឯងជាមួយវិញ្ញាសារដ៏លំបាកគឺច្រៀងចម្រៀងប្រភេទរ៉ុក ហើយថែមទាំងតម្រូវឲ្យ សម្តែងការវិការដូចជាកំពុងថត MV ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតជាលំបាកសម្រាប់បេក្ខជនទាំងអស់ នេះគឺជាវគ្គដ៏ល្អក៏ជាវគ្គដ៏គ្រោះថ្នាក់ បើអាចឆ្លងកាត់ដំណាក់នេះ ពួកគេនឹងបានបន្តទៅកាន់ដំណាក់កាលចុងក្រោយគឺវគ្គ Beat The Live ដែលជាវគ្គផ្សាយផ្ទាល់។
យ៉ាងណាមិញ នៅក្នុងវគ្គ Beat Yourself កាលពីយប់មិញនេះ បេក្ខជនដ៏លេចធ្លោ សួ វិចិត្រ ត្រូវបាន មើលឃើញថាមានការថ្លោះធ្លោយខ្លះៗ តែយ៉ាងណាក៏គេនៅតែរក្សាសំឡេងដ៏ពីរោះបានដដែល។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best បានធ្វើដំណើរដល់វគ្គ Beat The Live នៅសប្តាហ៍ក្រោយនេះហើយ។ បេក្ខជនទាំង១៤រូប ចុងក្រោយនឹងត្រូវបន្តប្រកួតប្រជែង លើឆាកផ្សាយផ្ទាល់ដ៏អស្ចារ្យដែលពួកគេពុំធ្លាប់ជួប៕
ទស្សនាវគ្គ Beat Yourself តាមរយៈ Link ខាងក្រោម៖
https://youtube.com/playlist?list=PLgP-6uJdsv0Gw0xnxWxuDazuxzIV90Adp