ក្រោយសម្រេចបណ្ដេញលោក Benitez ក្លិប Everton បានដាក់គោលដៅយកអតីតជម្រើសជាតិអង់គ្លេសរូបនេះ មកដឹកនាំបន្ត

//s9.kh1.co/30/300bbfae0f650803aba903f26e484f3ac57ad8a3.jpg
កីទ្បា

 ១៧-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ក្រោយសម្រេចបណ្ដេញលោក Benitez ក្លិប Everton បានដាក់គោលដៅយក Lampard និង Rooney មកដឹកនាំបន្ត

អង់គ្លេស៖ ក្លិបស្ករគ្រាប់ Everton បានសម្រេចបណ្ដេញលោកគ្រូ Rafael Benitez ក្រោយដឹកនាំបានត្រឹម៦ខែ។ ជាការពិតណាស់ Everton ឈ្នះបាន១ប្រកួតគត់ គិតតាំងពីខែសីហាមក ខណៈបច្ចុប្បន្ន ពួកគេឈរលេខ១៥ក្នុងលីគ ឈរលើតំបន់គេកាត់ចោលតែ៦ពិន្ទុប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/77/77d4827cc1c756dbd3e768dd751b8c6a7ce3255b.png

ជាមួយគ្នានេះ បើយោងតាមកាសែត Skysports អតីតជម្រើសជាតិអង់គ្លេស Wayne Rooney និង Frank Lampard កំពុងស្ថិតក្នុងបញ្ជីបេក្ខភាព ដែល Everton ចង់បានមកបន្តតំណែងពីលោក Benitez ។

https://s9.kh1.co/__image/w=650,h=366,q=100/e1/e1d24a6e6e4377c076df4bf7d6461080c70ee50c.png

មិនត្រឹមតែប៉ុណ្ណោះ ក្រៅពី Rooney និង Lampard ក្លិប Everton ក៏សម្លឹងឃើញ គ្រូជម្រើសជាតិប៊ែលស៊ិក Roberto Martinez លោក Graham Potter, Rudi Garcia និង Duncan Ferguson ផងដែរ។

គួររម្លឹកដែរថា សម្រាប់លោក Rooney បច្ចុប្បន្ន កំពុងទទួលតួនាទីដឹកនាំក្រុម Derby County ដោយកំពុងឈរលេខ២៣ នៅលីគទី២របស់អង់គ្លេស។ ចំណែកឯលោក Lampard វិញ កំពុងទំនេរពីការងារជាគ្រូបង្វឹក ពោលគីចាប់តាំងពីចែកផ្លូវជាមួយ​ Chelsea ក្នុងខែមករា ឆ្នាំ២០២១ មកម្ល៉េះ៕

https://s9.kh1.co/__image/w=650,h=475,q=100/68/68e54357c0b08ab48e3d0aa550e0855f8e2928f5.png
https://s9.kh1.co/__image/w=650,h=650,q=100/5d/5d3f7cb256e6735af8b18fb6ebef22c1eca8271c.png

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T