វត្តមានរបស់សត្វខ្ទីង ត្រូវបានថតដោយអ្នកប្រម៉ាញ់រូបថត នៅតំបន់ការពារធម្មជាតិកម្ពុជា

//s9.kh1.co/b3/b3cac1bd2c69ee4ade1bd542d532c52d222688bf.jpg
សង្គម

 ១៧-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

រូបភាពប៉ុន្មានសន្លឹករបស់សត្វខ្ទីង ដែលជាប់ឈ្មោះសត្វកម្រមួយប្រភេទ ត្រូវបានអ្នកប្រម៉ាញ់រូបថតជាប់ នៅឯតំបន់ការពារធម្មជាតិកម្ពុជា។

ភ្នំពេញ៖ នាពេលថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹករបស់សត្វខ្ទីង ដែលជាប់ឈ្មោះសត្វកម្រមួយប្រភេទ ត្រូវបានអ្នកប្រម៉ាញ់រូបថតជាប់ នៅឯតំបន់ការពារធម្មជាតិកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក សត្វខ្ទីង (ឈ្មោះអង់គ្លេស៖ Gaur ឈ្មោះវិទ្យាសាស្រ្ត៖ Bos Gaurus ) ត្រូវថតបានកាលពីពេលថ្មីៗនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ សត្វខ្ទីងមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់ លាតសន្ធឹងរហូតដល់ពាក់កណ្តាលខ្នង ហើយជើងក្រោមទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌ប្រផេះ។ វាអាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកំពស់២០០០ម (តំបន់ខ្ពង់រាប និងជួរភ្នំក្រវាញ) នៅតំបន់ព្រៃស្រោង ព្រៃល្បោះ វាលស្មៅ និងអាចរស់នៅរយៈកំពស់ខ្ពស់ជាងសត្វទន្សោង។ អាហាររបស់វា គឺល្បះខ្ចីៗ ទំពាំង ស្មៅ និងវល្លិ៍ជាដើម។

ចំណែកកន្លែងរស់នៅវិញ សត្វខ្ទីងមានវត្តមាននៅតំបន់មួយចំនួននៃប្រទេសកម្ពុជាដូចជា ភូមិភាគឦសាន ភូមិភាគខាងជើង ខេត្តកោះកុង ខេត្តពោធិ៍សាត់ (ជួរភ្នំក្រវាញ) និងខេត្តកំពង់ស្ពឺ។ សត្វខ្ទីង ជាប្រភេទមានដោយកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទ​ងាយរងគ្រោះថ្នាក់ជាសាកល៕

ប្រភព៖ ក្រសួងបរិស្ថាន
រូបភាព៖ Google

សូមចូលទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=433,q=100/12/1288c41796f16af64fdf77c869b17f9a9a06db1d.jpg
https://s9.kh1.co/__image/w=650,h=434,q=100/3d/3d3b26ca1fe00fe57d23eb843bb547eedf8ba4e7.jpg
https://s9.kh1.co/__image/w=600,h=900,q=100/91/91a5cfc39acb0607bdd018fe4b24a8848ffe718e.jpg
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T