ម៉ានីតា មិនសុខចិត្ត ដែលខ្លួនធ្លាប់បាក់ឌុប ខណៈច្បាស់ថា សរសេរពេញៗ

//s9.kh1.co/1d/1df78a9ef87b66fc5adc0fe3ceba925d5deeebd5.jpg
តារា & កម្សាន្ដ

 ១៧-មករា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

គួរឲ្យអាណិតណាស់ យុវតីរូបស្រស់ម្នាក់ សម្រក់ទឹកភ្នែក យំខ្លាំងៗ ព្រោះតូចចិត្តនិងលទ្ធផលបាក់ឌុប មិនគួរណាខ្លួនធ្លាក់បែបនេះសោះ

រាជធានីភ្នំពេញ÷ ក្រោយពេលដែលលទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង២៧ ធ្នូ ឆ្នាំ២០២១ បានប្រកាសជាផ្លូវការរួចមក ថ្មីៗនេះ មហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ហាក់ផ្ទះការចាប់អារម្មណ៍ខ្លាំង ក្រោយពេលដែល តារាវ័យក្មេង Ma Nii Ta Acoustic បានរៀបរាប់ទាំងទឹកភ្នែកហូរ ពោលពាក្យក្នុងចិត្តថាខ្លួនមិនអស់ចិត្តចំពោះលទ្ធផលរបស់នាងមិនគួរណាធ្លាក់បែបនេះសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងសំណេរបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន យុវតីរូបស្រស់ខាងលើនេះ បានសរសេរដោយបានរៀបរាប់យ៉ាងដូច្នេះថា÷

ប៊ិចក្រហមមួយឆ្នូតនេះខ្ញុំនឹងចងចាំអ្នកអស់មួយជីវិតរបស់ខ្ញុំ លទ្ធផលដែលខំខ្ញុំដឹងខ្លួនឯងច្បាស់តែខ្ញុំនៅតែមិនអស់ចិត្តនៅទ្បេីយហេតុអី្វទៅបានជាខ្ញុំធ្លាក់ទៅលេីមុខវិជ្ចាដែលខ្ញុំគិតថាអាចទៅរួច ។ ហេីយទៅជាប់ C D D ទៅលេីមុខវិជ្ចាដែរខ្ញុំគិតថាអាចនឹងធ្វេីបានល្មម ទឹកភ្នែកហូរមិនឈប់ហេតុអី្វតស៊ូរៀន១២ឆ្នាំមកធ្វេីឱ្យអារម្មណ៍ខ្ញុំសល់ត្រឹមសូន្យនៅពេលនេះ អ្នកខ្លះគិតថាស្រួលទេឆ្នាំនឹង ស្រួលយកពិន្ទុទេឆ្នាំនឹង តែអ្នកត្រូវគិតថាអ្នកមិនមែនជាបេក្ខភាពប្រទ្បងអ្នកមិនដឹងទេថា ២ ថ្ងៃនេះវាជូចត់បែបណាខ្លះ ខ្ញុំក៏មិនចុះចាញ់ ព្រោះគ្រួសារខ្ញុំត្រូវការខ្ញុំខ្លាំងណាស់ពេលនេះបានត្រឹមយំសោកស្តាយដែលធ្វេីឱ្យលទ្ធផលចេញមិនបានល្អ ជូនពរអ្នកដែរជាប់ ក៏ចូលរួមលេីកទឹកចិត្តអ្នកដែលមិនទទួលបានលទ្ធផលមិនល្អដូចជារូបខ្ញុំ

ប្រភពហ្វេសប៊ុក

សូមរំលឹកផងដែរថា ផ្អែកតាមលទ្ធផលសរុបនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ មានបេក្ខជនដែលប្រលងជាប់សរុបចំនួន៦៥.៦៥% ស្របពេលដែលសិស្សដទៃទទួលបានលទ្ធផលនិទ្ទេសF៕

យុវតីជាសិស្សប្រលងបាក់ឌុបឆ្នាំ២០២១
យុវតីជាសិស្សប្រលងបាក់ឌុបឆ្នាំ២០២១
យុវតីជាសិស្សប្រលងបាក់ឌុបឆ្នាំ២០២១
យុវតីជាសិស្សប្រលងបាក់ឌុបឆ្នាំ២០២១
សាររបស់យុវតីជាសិស្សប្រលងបាក់ឌុបឆ្នាំ២០២១
សាររបស់យុវតីជាសិស្សប្រលងបាក់ឌុបឆ្នាំ២០២១
លទ្ធផលប្រលងបាក់ឌុប
លទ្ធផលប្រលងបាក់ឌុប
លទ្ធផលប្រលងបាក់ឌុប
លទ្ធផលប្រលងបាក់ឌុប
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T