ការសម្ពោធបើកលក់ វីឡាធ្វីនផ្លើស បុរី ណាឌី!

//s9.kh1.co/6d/6df6b355f9b6ed6c5b20cf8fd626d6353a40f4f4.jpg
សង្គម

 ១៧-មករា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បុរី ណាឌី បានប្រកាសបើកលក់ប្រភេទវីឡាថ្មី ដែលសម្រិតសម្រាំងឡើងកាន់តែពិសេសលើសពីវីឡាភ្លោះនៅក្នុងគម្រោងទី១

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បុរី ណាឌី បានប្រកាសបើកលក់ប្រភេទវីឡាថ្មី ដែលសម្រិតសម្រាំងឡើងកាន់តែពិសេសលើសពីវីឡាភ្លោះនៅក្នុងគម្រោងទី១ របស់ បុរី ណាឌី ដែលមានឈ្មោះថា “វីឡាធ្វីនផ្លើស” នៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ នៅការិយាល័យលក់ បុរី ណាឌី។ នៅក្នុងកម្មវិធីបើកលក់នេះយើងក៏មានរៀបចំនូវកម្មវិធីផ្សេងៗជាច្រើនរួមមាន វគ្គចែករំលែកអំពីអត្ថប្រយោជន៍នៃការជ្រើសរើសការរចនាទីធ្លា និងតំបន់រស់នៅដែលត្រឹមត្រូវ ការពិភាក្សាអំពីហុងស៊ុយ និងការណែនាំអំពីគម្រោង វីឡាធ្វីនផ្លើស បុរី ណាឌី។ កម្មវិធីនេះបានបន្តរហូតដល់ថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២។ ដូច្នេះសម្រាប់លោកអ្នកដែលខកខានមិនបានមកចូលរួម អាចមកចូលរួមបាននៅថ្ងៃអាទិត្យ ទី១៦ នៅការិយាលក់ បុរី ណាឌី ដែលមានទីតាំងនៅលើផ្លូវជាតិ ៦A បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  គម្រោង វីឡាធ្វីនផ្លើស បុរី ណាឌី
  គម្រោង វីឡាធ្វីនផ្លើស បុរី ណាឌី

បុរី ណាឌី ជាតំបន់ដែលប្រកបដោយប្រណិតភាព មានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងជាគម្រោងដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយថា ជាគម្រោងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានការយកចិត្តទុកដាក់បំផុតនៅក្នុងប្រទេសកម្ពុជាគឺ ក្រុមហ៊ុន ជីស៊ីស៊ីគ្រុបបុរី ណាឌី​ មានភាពលេចធ្លោក្នុងការអភិវឌ្ឍន៍ជាមួយនឹងការរចនាទីធ្លា និងទេសភាពប្រកបដោយភាពច្នៃប្រឌិត ដែលរៀបចំឡើងដោយក្រុមស្ថាបត្យកម្មអន្តរជាតិ ដែលដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យគម្រោងទាំងមូលមានលេចធ្លោ និងខុសប្លែកពីគម្រោងដទៃ។

  គម្រោង វីឡាធ្វីនផ្លើស បុរី ណាឌី
  គម្រោង វីឡាធ្វីនផ្លើស បុរី ណាឌី
  គម្រោង វីឡាធ្វីនផ្លើស បុរី ណាឌី
  គម្រោង វីឡាធ្វីនផ្លើស បុរី ណាឌី

លោក អេរិច ប្រធានផ្នែកប្រតិបត្តិ បុរី ណាឌី បានមានប្រសាសន៍ថា៖

«ជាមួយនឹងការសម្រិតសម្រាំងឡើងកាន់តែពិសេសលើសពីវីឡាភ្លោះនៅក្នុងគម្រោងទី១ របស់ បុរី ណាឌី លោកអ្នកនឹងបានឃើញ វីឡាភ្លោះធ្វីនផ្លើស ដែលមានទីធ្លាធំជាងមុន និងការបន្ថែមនូវឧបករណ៍ឆ្លាតវៃ និងសុវត្ថិភាព។ យើងចង់បង្ហាញអំពីអត្ថប្រយោជន៍នៃការរស់នៅជុំគ្នាជាមួយនឹងគ្រួសារទាំងមូលដោយសង្កត់ធ្ងន់ទៅលើសុវត្ថិភាពនៃគ្រួសារ។ វីឡាធ្វីនផ្លើស គឺជាជម្រើសដ៏ស័ក្ដិសមបំផុតក្នុងការសម្រួលដល់គ្រួសារខ្មែរ ដែលអាចបន្តរស់នៅជាមួយគ្នាច្រើនជំនាន់ដោយភាពសុខដុមរមនា»។

ជាមួយនឹង វីឡាធ្វីនផ្លើស លោកអ្នកអាចទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យនៃការរស់នៅដ៏ប្រណិតដែលសុទ្ធតែបានរួមបញ្ចូលនៅក្នុងវីឡានេះដែលរួមមាននូវប្រព័ន្ធឆ្លាតវៃ ក៏ដូចជាសាលទទួលភ្ញៀវដ៏ធំទូលាយ កន្លែងទទួលទានអាហារ បន្ទប់គេងដល់ទៅ 5+1 និងផ្ទះបាយសម្រាប់ធ្វើបាប៊ីឃ្យូយ៉ាងពិសេសនៅជាន់ដំបូល ដែលជាទីកន្លែងសម្រាប់បង្កើតនូវការចងចាំដែលមិនអាចបំភ្លេចបាននៃការជួបជុំរបស់ក្រុមគ្រួសារអ្នក។

  លោក អេរិច
  លោក អេរិច

លោក អេរិច បានបន្ថែមថា៖

«ការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិគួរតែជាផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃ។ ដែលនេះជាហេតុផលមួយដែលធ្វើឲ្យយើងបានរួមបញ្ចូលនូវកន្លែងដាំរុក្ខជាតិលម្អផ្សេងៗសម្រាប់ឲ្យម្ចាស់គេហដ្ឋានណាឌីទាំងអស់បានរីករាយក្នុងការប្រើប្រាស់។ វីឡាធ្វីនផ្លើស រចនាឡើងដោយអនុញ្ញាតអោយពន្លឺធម្មជាតិអាចឆ្លុះចូលតាមបង្អួច និងរានហាលឯកជនដែលបំពាក់ដោយកញ្ចក់ ដើម្បីអោយលោកអ្នកទទួលបាននូវទិដ្ឋភាពធម្មជាតិដ៏អស្ចារ្យទាំងនេះ»។

លោក អេរិច បានបញ្ជាក់ថា ជាមួយនឹងការបើកលក់ វីឡាភ្លោះធ្វីនផ្លើស បុរី ណាឌី នឹងក្លាយជាគម្រោងដំបូងដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា នឹងផ្ដល់អោយលោកអ្នកបានស្គាល់អំពីការរស់នៅបែបថ្មីទាន់សម័យដែលប្រកបដោយផាសុកភាព និងសុវត្ថិភាព។

លោកក៏បានបន្ថែមទៀតថា៖

«ក្នុងនាមជាអ្នកអភិវឌ្ឍន៍ យើងតែងតែគិតគូអំពីការរស់នៅរបស់អតិថិជនជាចំបង យើងតែងតែគិតថាអតិថិជនរបស់យើងមិនត្រឹមតែទិញផ្ទះមួយខ្នងតែប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងរស់នៅសម្រាប់គ្រួសារទាំងមូល។ នៅពេលដែលយើងគិតគូអំពីការបន្ថែមនូវបទពិសោធន៍ថ្មីក្នុងការរស់នៅរបស់អតិថិជននៅក្នុងបុរីរបស់យើង។ យើងក៏បានសិក្សាអំពីការកាត់បន្ថយកង្វល់ និងទុក្ខកង្វល់របស់ពួកគេចំពោះបញ្ហាសុវត្ថិភាព។ វីឡាធ្វីនផ្លើស បុរី ណាឌី អាចអោយម្ចាស់ផ្ទះរស់នៅប្រកបដោយភាពរីករាយ ជាមួយនឹងភាពឆ្លាតវៃផងដែរ»។

  លោក អេរិច
  លោក អេរិច

វីឡាធ្វីនផ្លើស បានបំពាក់ជាមួយនឹងឧបករណ៍ឆ្លាតវៃដើម្បីធានាទាំងសុវត្ថិភាព និងការរស់នៅប្រកបដោយប្រណិតភាពរបស់ម្ចាស់ផ្ទះ។ ក្នុងអំឡុងពេលសម្ពោធបើកលក់ គ្រប់អតិថិជនដែលទិញយូនីតណាមួយរបស់វីឡាធ្វីនផ្លើស នឹងទទួលបានការបញ្ចុះតម្លៃ 2% ភ្លាមៗ ជាមួយនឹងការផ្ដល់ជូននូវឧបករណ៍ឆ្លាតវៃមួយឈុត សម្រាប់បរិវេណក្នុងផ្ទះ និងក្រៅផ្ទះរួមមាន ប្រព័ន្ធទ្វារស្វ័យប្រវត្តិ សោរទ្វារឌីជីថល កាមេរ៉ាសុវត្ថិភាព ប្រព័ន្ធបិទបើកវាំងននស្វ័យប្រវត្តិ ប្រព័ន្ទវៃឆ្លាតបញ្ជាអំពូលភ្លើង ឧបករណ៍បញ្ជាវៃឆ្លាត ឧបករណ៍សុវត្ថិភាពចាប់យកការលេចធ្លាយហ្គាស ផ្សែង និងអគ្គីភ័យ នៅក្នុងផ្ទះបាយ។វីឡាធ្វីនផ្លើស នឹងគម្រោងបញ្ចប់ការសាងសង់ និងប្រគល់ផ្ទះនៅដើមឆ្នាំ២០២៥៕

វីឡាធ្វីនផ្លើស
វីឡាធ្វីនផ្លើស
វីឡាធ្វីនផ្លើស
វីឡាធ្វីនផ្លើស
វីឡាធ្វីនផ្លើស
វីឡាធ្វីនផ្លើស
វីឡាធ្វីនផ្លើស
វីឡាធ្វីនផ្លើស

សម្រាប់ព័ត៌មានបន្ថែមអំពី បុរី ណាឌី សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុករបស់យើង៖

វីឡាធ្វីនផ្លើស
វីឡាធ្វីនផ្លើស
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T