លំដាប់តារាដូចJennie ចង់សម្រេចរឿងនេះ? ក្នុងឆ្នាំ២០២២​

//s9.kh1.co/0d/0db2f9712a1c146827a4db8bf61032cf16771fd6.jpg
តារា & កម្សាន្ដ

 ១៧-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

Jennie បង្ហើបពីគម្រោងដែលចង់សម្រេចបាន សម្រាប់ឆ្នាំ២០២២​

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ Jennie ដែលជាសមាជិកក្រុមចម្រៀងស្រី BLACKPINK បានបង្ហើបពីគម្រោងក្នុងឆ្នាំ២០២២នេះ។​ Jennie គឺជាតារាសំខាន់មួយរូបរបស់ទស្សនវដ្តី Elle Korea ចេញផ្សាយខែកុម្ភៈ ឆ្នាំ២០០២ ហើយនាងបានប្រាប់ទស្សនាវដ្តី អំពីគម្រោងជីវិតសម្រាប់ឆ្នាំថ្មីរបស់នាង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះ Jennie បាននិយាយថា នាងត្រូវបានបំផុសគំនិតឱ្យសម្រេចបាននូវគម្រោងឆ្នាំ២០២២ របស់នាង ខណៈតារាស្រីរូបនេះកំពុងដើរកម្សាន្តនៅលើភ្នំ។

នាងបាននិយាយថា "ខ្ញុំគិតថាភាពស្រស់ស្អាតនៃធម្មជាតិគឺមិនអាចជំនួសបានឡើយ។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​បាន​ថាមពល​ពី​ភ្នំ ហើយ​ថែម​ទាំង​បាន​សម្រេច​ចិត្ត​ក្នុង​ឆ្នាំ​ថ្មី​មួយ​ចំនួន»។ តាម​ស្តាប់មើល​ទៅ​ នេះហាក់​ដូច​ជា​ការ​ឡើង​ភ្នំ​របស់ Jennie បានជួយឲ្យនាង ស្រស់ស្រាយ ឬអាចនិយាយបានថា ជាសះជាមួយរឿងចាស់ៗ

ក្រោយបានប្រើបាស់ពេលវេលា​នៅលើភ្នំជាមួយសម្រស់ធម្មជាតិរួច Jennie នៅ​ដើម​ឆ្នាំ​ បាន​ជម្រុញ​ចិត្ត​នាង​ឱ្យ​ផ្តល់​អាទិភាពផ្តោត​លើ​សុខភាព​របស់​នាង។

នៅពេលត្រូវគេសួរអំពីគម្រោងអាទិភាពរបស់នាង Jennie បាននិយាយថា "គោលដៅគឺផ្តោតលើការធ្វើឱ្យមានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត"។ស្តាប់ទៅដូចជា Jennie កំណត់គោលដៅដ៏អស្ចារ្យសម្រាប់ឆ្នាំថ្មីរួចមកហើយ៕

Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie

ប្រភព៖ Koreaboo

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T