មិនផ្អេីលយ៉ាងម៉េច បេីអ្នកគ្រូម្នាក់នេះ មុខដូច Lisa បេះបិត

//s9.kh1.co/dd/ddb5a65b63e6c50ce11951461cec172ee8ac5b49.jpg
តារា & កម្សាន្ដ

 ១៦-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គម! ក្រោយគ្រូប្រវត្តិសាស្ត្រចិនម្នាក់ មានមុខមាត់ដូច Lisa បេះបិត

កូរ៉េខាងត្បូង៖ គ្រូសាស្ត្រចារ្យម្នាក់ នៅក្នុងទីក្រុង Chongqing ប្រទេសចិន បង្កភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយពីមហាជន បានប្រទះឃើញមានរូបរាងមុខមាត់ដូចសមាជិកក្រុមចម្រៀងកូរ៉េខាង BLACKPINK Lisa។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កញ្ញា Tang ជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យផ្នែកទូរគមនាគមន៍ បានធ្វើឱ្យមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះការស្រឡាំងកាំង និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញអ្នកគ្រូរូបនេះ មានរូបរាងមុខមាត់បេះដាក់ដូចតារាចម្រៀងស្រី Lisa ដែលជាសមាជិក្រុម BLACKPINK។

Lisa
Lisa
Lisa
Lisa

ដោយសារតែអ្នកគ្រូ Tang មានរូបរាងមុខមាត់ដូច Lisa បែបនេះហើយ បានធ្វើឱ្យសិស្សជាច្រើន តំរង់ជួរត្រៀបត្រារៀនជាមួយអ្នកគ្រូ ជាពិសេស សិស្សខ្លះទៀតថែមទៀត លបឈរក្រៅថ្នាក់ចាំមើលអ្នកគ្រូ Tang បង្រៀនទៀតផង។

អ្នកគ្រូ Tang
អ្នកគ្រូ Tang

ជុំវិញរឿងនេះដែរ កញ្ញា Tang ពិតជាមានការភ្ញាក់ផ្អើល ដោយសារតែរូបរបស់នាង ត្រូវបានគេយកទៅធៀបនឹង Lisa។

ក្នុងនោះ អ្នកគ្រូប្រវត្តិសាស្ត្ររូបនេះ បានបង្ហោះនៅលើបណ្តាញសង្គមថា៖ ខ្ញុំមិនដែលរំពឹងថា រូបរបស់នាងនឹង Lisa ត្រូវគេយកទៅបង្ហោះនៅលើបណ្តាញសង្គមបែបនេះនោះឡើយ។ ជាមួយគ្នានេះ នាងក៏បានប្រាប់ដល់មិត្តភក្តិបញ្ឈប់យករូបឯកជនរបស់នាង ទៅបង្ហោះនៅបណ្តាញសង្គមសាធារណៈ៕

អ្នកគ្រូ Tang
អ្នកគ្រូ Tang

ប្រភព៖ koreaboo

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T