រំភើបណាស់! កំពង់ផែទេសចរណ៍កោះទន្សាយ សម្រេចការសាងសង់ជាស្ថាពរហើយ

//s9.kh1.co/94/94776c1963eaf9a3fce1348532e91494b9ee81f7.jpg
សង្គម

 ១៥-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថាពេលនេះកំពង់ផែទេសចរណ៍កោះទន្សាយ សម្រេចការសាងសង់ជាស្ថាពររួចរាល់១០០%ហើយ ក្រោយពីដំណើរការសាងសង់អស់រយៈពេល២ឆ្នាំ។

កែប៖ ក្នុងពេលថ្មីៗនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថាពេលនេះកំពង់ផែទេសចរណ៍កោះទន្សាយ សម្រេចការសាងសង់ជាស្ថាពររួចរាល់១០០%ហើយ ក្រោយពីដំណើរការសាងសង់អស់រយៈពេល២ឆ្នាំ។ បើតាមអាជ្ញាធរខេត្តថា កំពង់ផែនេះ នឹងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅសប្តាហ៍ក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមការបញ្ជាក់របស់វិស្វករសាងសង់គម្រោងកំពង់ផែកោះទន្សាយនេះ លោក លីប ជាង បានឲ្យដឹងថា ការ​សាងសង់​កំពង់ផែ​ទេសចរណ៍ (កោះទន្សាយ) មកដល់ពេលនេះ​អនុវត្តន៍តាមបទដ្ឋាន​បច្ចេកទេសរបស់ជំនាញ​នៅក្រសួងសាធារណការ ​និងដឹកជញ្ជូន។

ក្នុងនោះយើងបានសាងសង់ផ្លូវបេតុងសរសៃដែក ​អគារលក់សំបុត្រ និងកន្លែងអង្គុយរង់ចាំ បន្ថែម​ពីនោះ​មាន​ស្ពានចូលផែ តួផែដែលមានរាងស្នូកក្តាម និងដៃផែចំនួន៤ មានតូច២ ធំ២។ ហើយទីតាំង​ផែដែលទើបសាងសង់រួចនេះ ​ស្ថិតនៅកំពង់ផែចាស់ ​(កោះទន្សាយ) ​ក្រុងកែប ​ខេត្តកែប ដែលយើង​បានប្រើរយៈពេលសាងសង់២៤ខែ ​ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

ក្រៅពីនេះទៀត លោកបានបញ្ជាក់បន្ថែមទៀតថា កំពង់ផែទេសចរណ៍ កោះទន្សាយនេះ ចំណាយថវិការសាងសង់ប្រមាណជិត ៥ពាន់លានរៀល ដោយមានសណ្ឋានជារូបក្តាម ចម្ងាយពីដីគោកចូលទៅក្នុងសមុទ្រប្រមាណ ៣០៦ម៉ែត្រ ទទឹង៦៨ម៉ែត្រ មានផ្ទៃក្រឡាសរុបប្រមាណជាង ៤ពាន់ម៉ែត្រការ៉េ (៤៦៦១,៥០ម៉ែត្រ​ការ៉េ)

ជាចុងក្រោយលោកឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ឲ្យដឹងថា គម្រោងសាងសង់កំពង់ផែ​ទេសចរណ៍កោះទន្សាយនេះ ​សម្រាប់ត្រៀមបម្រើដល់​វិស័យទេសចរណ៍ ដែលមានលទ្ធភាព​អាច​ទទួលចតនាវាផ្ទុកអ្នកដំណើរបានក្រោម ៣០០នាក់ ​ចំពោះទំនិញផ្សេងៗ ​អាចដឹកបាន​ មិនលើសពី ១៥​តោននោះទេ ​ហើយនេះគឺជាការពង្រីកសក្តានុពលវិស័យទេសចរណ៍​ និងសេដ្ឋកិច្ច របស់​ខេត្តកែប​តាមរយៈផ្លូវទឹកទ្វេភាគី​ ជាមួយប្រទេសក្នុងតំបន់ ដែល​ផែនេះ​អាចឈានទៅដល់ទទួល​ភ្ញៀវ​កម្រិតថ្នាក់​អន្តរជាតិផងដែរសម្រាប់ថ្ងៃអនាគត ហើយការ​សម្ពោធ​ដាក់ឲ្យប្រើប្រាស់​ជា​ផ្លូវការនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ ៕

ប្រភព៖ BTV

សូមចូលទស្សនារូបភាពខាងក្រោម៖

សូមចូលទស្សនារូបភាពខាងក្រោម៖

កំពង់ផែទេសចរណ៍កោះទន្សាយ 
កំពង់ផែទេសចរណ៍កោះទន្សាយ 
កំពង់ផែទេសចរណ៍កោះទន្សាយ 
កំពង់ផែទេសចរណ៍កោះទន្សាយ 
កំពង់ផែទេសចរណ៍កោះទន្សាយ 
កំពង់ផែទេសចរណ៍កោះទន្សាយ 
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T