កម្ពុជា ហាមការនាំចូលជ្រូករស់ ពីថៃ និងវៀតណាម ក្រោយថៃ រកឃើញជំងឺបេស្តជ្រូក​

//s9.kh1.co/75/7597d096ecc6c92a5b2cf117aa36e8f1fe30deb6.jpg
សង្គម

 ១៥-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

កម្ពុជា ហាមការនាំចូលជ្រូករស់ ពីថៃ និងវៀតណាម ក្រោយថៃ រកឃើញជំងឺបេស្តជ្រូក​

រាជធានីភ្នំពេញ៖ កម្ពុជា​ បាន​ផ្អាក​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិតខាង ​ថៃ និង​វៀតណាម​ជា​បណ្ដោះអាសន្ន ដោយសារ​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក នៅក្នុងប្រទេសថៃ នាពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វរបស់ប្រទេសថៃ កាលពីថ្ងៃអង្គារ បានរកឃើញករណី​ជំងឺ​ប៉េស្ត​ជ្រូក ASF នៅក្នុងផ្ទះសត្តឃាត មួយក្នុងខេត្ត Nakhon Pathom ដែលធ្វើឱ្យមានការព្រួយបារម្ភចំពោះ អ្នកបង្កាត់ពូជនៅទូទាំងប្រទេស។ នេះបើតាមកាសែត Khmer Times បានរាយការណ៍កាលពីថ្ងៃសុក្រ។

លោក តាន់ ផាន់ណារ៉ា ប្រធាននាយកដ្ឋានសុខភាពសត្វ នៃក្រសួងកសិកម្មកម្ពុជា បានប្រាប់ កាសែត Khmer Times ថា «កម្ពុជាកំពុងចាត់វិធានការតឹងរ៉ឹង ដើម្បីធ្វើតេស្តជ្រូកនាំចូលពីប្រទេសទាំងនោះ ដែលមានផ្ទុកមេរោគនេះ ប៉ុន្តែឥឡូវនេះ យើងបានហាមប្រាមការនាំចូលវាទាំងស្រុង»។លោកបានបន្ថែមថា "ប្រសិនបើយើងរកឃើញថាកម្រិតផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងប្រទេសមានកម្រិតទាបពេក នោះយើងនឹងអាចនាំចូលបានខ្លះ ប៉ុន្តែការត្រួតពិនិត្យតឹងតែងនឹងត្រូវបានធ្វើឡើងនៅព្រំដែន" ។

វិញ្ញាបនបត្រនាំចូលនឹងត្រូវបានចេញឱ្យអ្នកនាំចូលដែលទទួលស្គាល់ ប៉ុន្តែពួកគេនឹងនៅតែស្ថិតក្រោមការធ្វើតេស្ត។ លោក ផាន់ណារ៉ា មានប្រសាសន៍ទៀតថា៖ “ខ្ញុំនឹងធ្វើការបន្ថែមទៀតជាមួយសមាគមបសុសត្វ និងអ្នកនាំចូលដើម្បីកំណត់ថាតើយើងត្រូវផ្អាកការនាំចូលជ្រូករយៈពេលប៉ុន្មានទៀត”។ យើង​មិន​ចង់​ឲ្យ​មេរោគ​មាន​ឥទ្ធិពល​មក​លើ​បសុសត្វ​ដែល​យើង​មាន​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

សូមរំលឹកផងដែរថា កម្ពុជាធ្លាប់នាំចូលជ្រូកពី ៨,០០០ទៅ ៩,០០០ ក្បាលក្នុងមួយថ្ងៃពីប្រទេសថៃ និងវៀតណាម ប៉ុន្តែដោយមានអ្នកបង្កាត់ក្នុងស្រុក កាន់តែច្រើនចូលមកធ្វើអាជីវកម្ម តួលេខទាំងនេះបានធ្លាក់ចុះ។

លោក ផាន់ណារ៉ា បានបន្ថែមថា៖ "ឥឡូវនេះ ជំងឺប៉េស្តជ្រូកអាហ្រ្វិក ត្រូវបានរកឃើញ យើងត្រូវតែប្រុងប្រយ័ត្នជាពិសេស"។

ក្នុងនោះ ខេត្តបន្ទាយមានជ័យ ដែលជាប់ព្រំដែនខេត្តស្រះកែវ ប្រទេសថៃ មានការនាំចូលជ្រូកច្រើនជាងគេ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕

រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ បាងកកប៉ុស្តិ៍

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T