តើ Jennie នៅតែណាត់ជួបជាមួយ G-Dragon មែនទេ?

//s9.kh1.co/52/52e491aec2ea59d2a2f4ee924affa1a83ec7ec88.jpg
តារា & កម្សាន្ដ

 ១៥-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ចង់ដឹងពីពាក្យចចាមអារ៉ាមថា Jennie សមាជិក BLACKPINK ណាត់ជួបជាមួយ G-Dragon សមាជិកក្រុម BIGBANG គឺពិតជាយ៉ាងណា ហើយ G-Dragon ជាប្រភេទដែល Jennie ចូលចិត្តឬទេ

កម្សាន្ត ៖ ត្រលប់មកវិញ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ ពេលដែល Dispatch បានចេញផ្សាយរបាយការណ៍ផ្តាច់មុខ ដែលបង្ហាញថា Jennie មានទំនាក់ទំនងជាមួយ G-Dragon ដែលការបោះពុម្ភផ្សាយបាននិយាយថា អ្នកទាំងពីរបានស្គាល់គ្នាជាលើកដំបូងបន្ទាប់ពី Jennie បង្ហាញខ្លួននៅក្នុងវីដេអូតន្ត្រីរបស់ G-Dragon សម្រាប់បទ «That XX» បន្ទាប់ពីនោះមក នាងបានធ្វើការជាមួយ G-Dragon បទ «Black» ហើយបានបង្ហាញខ្លួននៅក្នុងកម្មវិធីតន្ត្រីជាមួយលោកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennie និង G-Dragon
Jennie និង G-Dragon

ប្រាំបីឆ្នាំក្រោយមក Jennie បានលង់ស្នេហ៍ជាមួយ G-Dragon ដោយយោងតាម ​​Dispatch អ្នកទាំងពីរបានទាក់ទងគ្នារយៈពេលមួយឆ្នាំហើយ Dispatch បញ្ជាក់​ថា​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ជា​រឿយៗ​ក្នុង​បន្ទប់​ជួល​របស់ G-Dragon នៅ Hannam-dong ទីក្រុង​សេអ៊ូល ពួកគេបាននិយាយថា បន្ទាប់ពីកាលវិភាគជាមួយ BLACKPINK នាងនឹងទៅដើរលេងជាមួយនឹង G-Dragon បន្ទាប់ពីនោះនាងនឹងត្រលប់ទៅផ្ទះវិញ។

Dispatch បានបង្ហើបថាទំនាក់ទំនងរបស់អ្នកទាំងពីរ គឺជាការសម្ងាត់ តែបានបើកចំហនៅក្នុងផលិតកម្ម YG Entertainment ហើយ Dispatch អះអាងថា ម្តាយរបស់ Jennie ក៏ដឹងពីទំនាក់ទំនង និងគាំទ្រអ្នកទាំងពីរផងដែរ ក្នុងនោះ G-Dragon បានទៅលេងក្រុម BLACKPINK កំឡុងពេលថតវីដេអូចម្រៀងក្នុងឆ្នាំ ២០២០ ដែលជាពេលដែលពាក្យចចាមអារ៉ាមទាក់ទងស្នេហាដំបូងបានលេចចេញមករវាងអ្នកទាំងពីរ។ 

Jennie និង G-Dragon
Jennie និង G-Dragon

ក្រោយមកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ Jennie ត្រូវបានគេចោទប្រកាន់ថា បានចំណាយពេលមួយថ្ងៃជាមួយ G-Dragon ហើយបានចាកចេញទៅការប្រគុំតន្ត្រីនៅថ្ងៃនោះ រថយន្ត​របស់ G-Dragon ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​កន្លែង​ប្រកួត​នៅ​ថ្ងៃ​នោះ តែផលិតកម្ម YG បានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីមានរបាយការណ៍ថា ៖

យើងមិនអាចបញ្ជាក់អ្វីទាំងអស់ យើងមិនអាចបញ្ជាក់អ្វី អំពីជីវិតឯកជនរបស់សិល្បកររបស់យើងបានទេ។សូមអរគុណសម្រាប់ការយោគយល់របស់អ្នក។

YG Entertainment 
Jennie និង G-Dragon
Jennie និង G-Dragon

ខណៈដែលផលិតកម្ម YG Entertainment មិនបានបញ្ជាក់ ឬបដិសេធពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរទេនោះ ដូច្នេះរឿងទាំងអស់គឺនៅតែមិនប្រាកដថា តើពួកគេនៅតែស្ថិតក្នុងទំនាក់ទំនងស្នេហា ឬអត់នោះទេ រហូត​មក​ដល់​ពេល​នេះ គឺនៅមិន​ទាន់​មាន​ព័ត៌មាន​ថ្មី​ៗ​ពី Jennie និង G-Dragon ទេ ដូច្នេះ​ហើយ​ថា តើ​ Jennie ​នៅ​លីវ ឬ​មាន​ទំនាក់ទំនង​ជាមួយ​តារា​ប្រុស​រូប​នេះ ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ។

ទោះយ៉ាងណាក៏ដោយ Jennie បានបកស្រាយអំពីប្រភេទបុរសដែលនាងចូលចិត្ត ក្នុងអំឡុងពេលសម្ភាសន៍ជាមួយ Star Radio ថា នាងចូលចិត្តប្រភេទមនុស្សម្នាក់ដែលអាចទុកចិត្តបាន ហើយនឹងការពារនាងជានិច្ច ក្នុងបទសម្ភាសន៍មុនៗ តារាស្រីរូបនេះក៏បានបញ្ជាក់ដែរថា  ប្រភេទបុរសដែលនាងចូលចិត្ត គឺជាបុរសដែលស្រលាញ់ និងលះបង់ចំពោះការងាររបស់គេ និង​បុរស​ដែលសិចស៊ី ​ជាង​ប្រុស​ស្អាត៕

Jennie
Jennie

ប្រភព : Kpopstarz

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T