ព្រោះជីវភាព ស្ដ្រីជាអ្នកដឹកជញ្ជូនម្នាក់នេះ បីកូនពីមុខ ក្នុងពេលយកឥវ៉ាន់ឲ្យភ្ញៀវ

//s9.kh1.co/86/860aed121de7bce149f60ffd8c5cd993527b840e.png
តារា & កម្សាន្ដ

 ១៥-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ផ្ទុះការអាណិត! ក្រោយឃើញស្ត្រីជាអ្នកដឹកជញ្ជូន ដៃម្ខាងពរកូន ដៃម្ខាងដឹកឥវ៉ាន់ឱ្យភ្ញៀវ

ម៉ាឡេស៊ី៖ យោងតាមវីដេអូបែកធ្លាយមួយ មានរយៈពេល ៤៨ វិនាទី ដែលស្ត្រីម្នាក់ពរកូន ខណៈដែលកំពុងធ្វើការធ្វើអ្នកដឹកជញ្ជូនម្ហូបអាហារ Foodpanda នៅក្នុងប្រទេសម៉ាឡេស៊ី បានទាក់ទាញនូវចំណាប់អារម្មណ៍ និងការអាណិតពីអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ វីដេអូតិកតុក ដែលត្រូវបានបង្ហោះដោយស្ត្រីម្នាក់ ឈ្មោះ zanethnasha កាលពីថ្ងៃទី១០ ខែមករា បានបង្ហាញពីស្ត្រីខាងលើ មានទាំងកូនជាប់ជាមួយជានិច្ច នៅលើម៉ូតូរបស់ខ្លួន។ ម៉ូតូមានទាំងប្រអប់ឡូហ្គោរូប Foodpanda នៅពីក្រោយ។

វីដេអូបែកធ្លាយនេះ បានទាក់ទាញសមាន្តចិត្តការអាណិតពីមហាជនជាច្រើន មានការចូលទស្សនារហូតដល់ទៅ ៣០,០០០ ដង និងចំនួនអ្នកឡាច (likes) ២,៥០០ នាក់។

យោងតាមស្ត្រីជាបង្ហោះវីដេអូតិកតុករូបនេះ បានឱ្យដឹងថា ដំបូងឡើយ នាងបានឃើញស្ត្រីជាអ្នកដឹកជញ្ជូនជាមួយកូន នៅឯស្ថានីយចាក់សាំង kiosk នៅសង្កាត់ Bangsar ទីក្រុង Kuala Lampur។

អ្នកប្រើប្រាស់តិកតុករូបនេះ​ ជឿថា ស្ត្រីរូបនោះ គឺជាម្តាយរបស់កូន ខណៈដែលនាងកំពុងធ្វើការ ហើយនាងពិតជាអាណិត ហើយបានប្រាប់ស្វាមីខ្លួន ឱ្យប្រាក់មួយចំនួន ទៅស្ត្រីដឹកជញ្ជូននោះ។ ដំបូងឡើយ ស្ត្រីដឹកជញ្ជូននោះ បដិសេធមិនទទួលយកប្រាក់នោះទេ តែដោយសារមានការអង្វរពីស្វាមីស្ត្រីតិកតុក ក៏ព្រមទទួលយក។

ជុំវិញការបែកធ្លាយវីដេអូ មហាជនមានការការរំជួលចិត្តនិងសម្តែងការអាណិត ចំពោះស្ត្រីរូបនេះជាខ្លាំង ដោយបានចូលទៅខមិន លើកទឹកចិត្ត និងសរសើរការពុះពារដើម្បីជីវភាពគ្រួសារ៕

ស្ត្រីដឹកជញ្ជូន
ស្ត្រីដឹកជញ្ជូន
វីដេអូ

ប្រភព៖​ mothership sg

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T