រំភើបមែន! ឪពុកម្តាយជាជាងសំណង់ ត្រដរតស៊ូ ឲ្យកូនរៀនរហូតបាននិទ្ទេស A

//s9.kh1.co/9a/9a004521149993582a7751f9fcbf1be7f85c46e0.png
សង្គម

 ១៥-មករា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

អបអរសាទរ ឪពុកម្តាយជាជាងសំណង់ ត្រដរតស៊ូ ឲ្យកូនរៀនរហូតបាននិទ្ទេស A នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ ក្រោយរងចាំអស់រយៈពេលប្រមាណជា ២សប្ដាហ៍ បន្ទាប់ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវបានបញ្ចប់ ទីបំផុតលទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក៏ត្រូវបានប្រកាសដោយមានបេក្ខជនជាប់សរុបដល់ទៅជាង៦៥ភាគរយ និងមានបេក្ខជននិទ្ទេសA ចំនួន១៧៥៣នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជារឿងដែលគួរឲ្យកោតសរសើរ និងជាប្រការដ៏គួរឲ្យកត់សម្គាល់ នៅក្នុងចំណោមបេក្ខជននិទ្ទេសA ទាំង១៧៥៣នាក់នោះ បេក្ខជនមួយរូបដែលជាសិស្សមកពីរាជធានីភ្នំពេញ និងមានលោកឪពុក-អ្នកម្តាយជាកម្មករសំណង់ ទទួលបាននៅនិទ្ទេសA ក្នុងការប្រលង នេះបើយោងតាមការបញ្ជាក់ពីគណនីហ្វេសប៊ុកមួយ រហូតទទួលបានការស្ងើចសរសើរពីសំណាក់មហាជន និងអ្នកលេងបណ្តាញសង្គមជាច្រើននាក់ ពីការតស៊ូរបស់ឪពុកម្តាយរបស់ប្អូនប្រុស ដែលត្រដរព្យាយាមឲ្យកូនរៀន រហូតទទួលបានលទ្ធផលដ៏គាប់ប្រសើរ។

សូមរំលឹកផងដែរថា ផ្អែកលើលទ្ធផលសិស្សនិទ្ទេសA រាជធានីភ្នំពេញឈរនៅលំដាប់លេខ១ ដោយមានសិស្សនិទ្ទេសA សរុបចំនួន៥៦៥នាក់ តាមពីក្រោយដោយខេត្តសៀមរាប និងកណ្តាល៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

សិស្សប្រុសទទួលបាននិទ្ទេសA
សិស្សប្រុសទទួលបាននិទ្ទេសA
សិស្សប្រុសទទួលបាននិទ្ទេសA និងឪពុកម្តាយ
សិស្សប្រុសទទួលបាននិទ្ទេសA និងឪពុកម្តាយ
ម្តាយសិស្សប្រុសទទួលបាននិទ្ទេសA
ម្តាយសិស្សប្រុសទទួលបាននិទ្ទេសA
ឪពុកសិស្សប្រុសទទួលបាននិទ្ទេសA
ឪពុកសិស្សប្រុសទទួលបាននិទ្ទេសA
ស្ថិតិសិស្សនិទ្ទេសA
ស្ថិតិសិស្សនិទ្ទេសA
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T