ធនាគារ ហ្វីលីព បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន PLMP Venture Capital Co., Ltd ក្នុងការផ្តល់ប្រាក់កម្ចីការសិក្សាដល់សិស្សានុសិស្ស

//s9.kh1.co/45/45963cc28edd7e92d6f9ae39eff7db09d387297c.jpg
សង្គម

 ១០-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ថ្ងៃទី៤​ កមរា ២០២២ ធនាគារ ហ្វីលីព បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន PLMP Venture Capital Co., Ltd

ភ្នំពេញ៖ ថ្ងៃទី៤​ កមរា ២០២២ ធនាគារ ហ្វីលីព បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន PLMP Venture Capital Co., Ltd ក្នុងការផ្តល់ប្រាក់កម្ចីការសិក្សាដល់សិស្សានុសិស្សដើម្បីបន្តការសិក្សារបស់ពួកគេក្នុងវិស័យកសិកម្មនៅក្នុងប្រទេសអ៊ីស្រាអែល។ កម្មវិធីអប់រំនេះត្រូវបានសម្របសម្រួលតាមរយៈក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ PLMPVC ឈ្មោះ ASK (AGRI-SambathKhmer Co., Ltd)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងនៅទីស្នាក់ការកណ្ដាលធនាគារហ្វីលីព ដោយមានវត្តមានលោក ចាន់ ម៉ាច នាយកប្រតិបត្តិធនាគារ ហ្វីលីព ភីអិលស៊ី និងលោកបណ្ឌិត ភីតថើ លីម អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន PLMP (Venture Capital Co., Ltd) ព្រមទាំងលោកបណ្ឌិត គង់ វណ្ណៈ នាយកប្រតិបត្តិក្រុមហ៊ុន ASK (AGRI-SambathKhmer Co., Ltd.)

លោក ចាន់ ម៉ាច នាយកប្រតិបត្តិរបស់ធនាគារ ហ្វីលីពមានប្រសាសន៍ថាការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះនឹងចូលរួមចំណែកជួយប្រជាជនកម្ពុជាជំនាន់ក្រោយឱ្យទទួលបានជំនាញកសិកម្មដែលមានការទទួលស្គាល់ជាអន្តរជាតិ ដើម្បីពួកគេអាចនាំយកមកអភិវឌ្ឍន៍ប្រទេសឡើងវិញ។

“វាជាការទទួលបានសិទ្ធិមួយដ៏ល្អសម្រាប់យើងក្នុងការសហការជាមួយ PLMPVC ក៏ដូចជា ASK (AGRI-SambathKhmer Co., Ltd) ក្នុងការផ្តល់ប្រាក់កម្ចីដែលមានតម្លៃសមរម្យដល់និស្សិតកម្ពុជា។ តាម​រយៈ​កម្ចី​ការសិក្សា​របស់​ធនាគារ ហ្វីលីព សិស្ស​នឹង​អាច​បន្ត​ក្តី​ស្រមៃ​របស់​ខ្លួន និង​សម្រេច​បាន​នូវ​អាជីព​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត»។

លោក ចាន់ ម៉ាច
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា

លោក ភីតថើ លីម នាយកប្រតិបត្តិរបស់ PLMPVC បាននិយាយថា ក្រុមហ៊ុនមានទំនុកចិត្តកាន់តែខ្លាំងលើធនាគារ ហ្វីលីព ដែលមានដើមកំណើតនៅសិង្ហបុរី ហើយផ្តល់ជូននូវផលិតផល និងសេវាកម្មស្តង់ដារសិង្ហបុរី។

លោក​ លីម បានបន្ថែមថា 

“យើងជឿជាក់ថា ភាពជាដៃគូនេះ នឹងជាស្ពានតភ្ជាប់និស្សិតកម្ពុជា បើកបង្ហាញមុខជំនាញកសិកម្ម ដែលបានអភិវឌ្ឍយ៉ាងល្អនៅក្នុងប្រទេសអ៊ីស្រាអែល។ វិធីនេះ ពួកគេអាចយកឧទាហរណ៍ផ្សេងៗ ដើម្បីសម្រប ឬអនុវត្តក្នុងវិស័យកសិកម្មកម្ពុជា ជាពិសេសវិស័យសន្តិសុខស្បៀង»៕

លោក ភីតថើ លីម 
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T