ដូចនៅក្នុងរឿងកុន! BMW បានបង្ហាញគំរូរថយន្ត អាចប្ដូរពណ៌ដោយខ្លួនឯង គ្រាន់តែចុចប៊ូតុងមួយ

//s9.kh1.co/f3/f3b2de6183fb4b8a5b0a56c7b9f8b16c933b72d9.jpg
យានជំនិះ

 ០៧-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

រថយន្ត SUV នេះអាចប្ដូរពណ៌មួយទាំងស្រុង ឬពណ៌ផ្សេងៗទៅតាមផ្នែក។ សូម្បីតែកង់ក៏អាចផ្លាស់ប្ដូរពណ៌បានដែរ។

បរទេស៖ គំរូរថយន្ត SUV អគ្គិសនី BMW Flow អាចផ្លាស់ប្ដូរពណ៌បាន ពេលចុចប៊ូតុង ដោយចាប់ផ្ដើមពីពណ៌សទៅពណ៌ប្រផេះឬខ្មៅ ហើយសារឡើងវិញម្ដងទៀត ក្នុងរយៈពេលខ្លី។ វិធីនេះមិនត្រូវបានធ្វើឡើង ដោយការលាបពណ៌ថ្នាំទាល់តែសោះ ប៉ុន្តែមានការកាត់រុំ ដែលបង្កើតឡើងយ៉ាងពិសេស ដើម្បីធ្វើឲ្យសមស្របនឹងបន្ទះតួរថយន្ត SUV។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការរុំបានប្រើបច្ចេកវិទ្យា e-ink ដែលឃើញមាននៅក្នុងឧបករណ៍អានអេឡិចត្រូនិច។ បន្ទះពណ៌ត្រូវបានកាត់យ៉ាងជាក់លាក់ ដើម្បីធ្វើឲ្យស៊ីគ្នានឹងរូបរាងបន្ទះតួរថយន្ត SUV ហើយបន្ទាប់មកខ្សែភ្លើងត្រូវបានភ្ជាប់ ទៅផ្នែកនីមួយៗ។ ផ្ទៃបន្ទះមានកន្សោមតូចៗរាប់លាន ដែលនីមួយៗមានបន្ទុកអវិជ្ជមានពណ៌ស និងបន្ទុកវិជ្ជមានពណ៌ខ្មៅ។ ចរន្តអគ្គិសនីនាំសារធាតុពណ៌មួយ ឬសារធាតុពណ៌ផ្សេងទៀតទៅលើផ្ទៃ បង្កើតបានរាងបែបស្រមោល។

នៅពេលដែលការផ្លាស់ប្ដូរពណ៌ត្រូវបានបញ្ចប់ បន្ទះទាំងនេះនឹងរក្សា tone របស់វា ដោយមិនចាំបាច់មានបន្ទុកអគ្គិសនីទៀតទេ។ រថយន្ត SUV នេះអាចប្ដូរពណ៌មួយទាំងស្រុង ឬពណ៌ផ្សេងៗទៅតាមផ្នែក។ សូម្បីតែកង់ក៏អាចផ្លាស់ប្ដូរពណ៌បានដែរ។ លោក Adrian van Hooydonk ប្រធានផ្នែកឌីហ្សាញរបស់ BMW បានរៀបរាប់អំពីបច្ចេកវិទ្យា BMW iX Flow នេះថា ជាគម្រោងស្រាវជ្រាវនិងរចនាកម្រិតខ្ពស់។

ក្រុមហ៊ុន BMW មិនបានប្រកាសពីគម្រោងនាំយកបច្ចេកវិទ្យាប្រភេទនេះ ទៅផលិតរថយន្តឡើយ។ ប្រសិនបើផលិតវាចេញ ការចំណាយលើការជួសជុលការខូចខាតលើតួខ្លួន អាចនឹងប៉ះពាល់ដល់ឥទ្ធិពលការប្ដូរពណ៌ដែរ៕

https://s9.kh1.co/__image/w=650,h=365,q=100/b6/b6be541d03cdb24d94db2466219f731425d5c4a0.jpeg
https://s9.kh1.co/__image/w=650,h=365,q=100/4d/4d4e1d84396fb031b0b2e3fe130b295e47341099.jpeg
វីដេអូ

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T