មគ្គុទ្ទេសក៍​ផ្សារ Facebook Marketplace សម្រាប់​អាជីវកម្មរបស់លោកអ្នក

//s9.kh1.co/06/0644508279d0590721bf4307f086ee5ae0250586.jpg
បច្ចេកវិទ្យា

 ០៥-មករា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

Facebook Marketplace​ គឺ​ជា​ផ្សារ​អនឡាញ​មួយ​ដែល​ផ្ដល់​ភាព​ងាយស្រួល និង​សម្រប​តាម​តម្រូវ​ការ​​​អ្នក​ប្រើ​ប្រាស់​​ក្នុង​ការ​ទិញ ​និង​លក់​នូវ​ផលិតផល​ថ្មីៗ ក៏ដូចជា​ផលិតផល​មួយ​តឹកនៅ​​ក្នុង​ស្រុក។

​ភ្នំពេញ៖​ អ្នកនាង Archana Roche ​ជា​ Facebook Measurement Lead ប្រចាំតំបន់អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Httpool បាន​លើកឡើង​ថា​ Facebook Marketplace គឺ​ជា​ផ្សារ​អនឡាញ​មួយ​ដែល​ផ្ដល់​ភាព​ងាយស្រួល និង​សម្រប​តាម​តម្រូវ​ការ​​​អ្នក​ប្រើ​ប្រាស់​​ក្នុង​ការ​ទិញ ​និង​លក់​នូវ​ផលិតផល​ថ្មីៗ ក៏ដូចជា​ផលិតផល​មួយ​តឹកនៅ​​ក្នុង​ស្រុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្សារ Facebook Marketplace ដែល​ត្រូវបាន​ដាក់​​ដំណើរការ​នៅ​ខែតុលា ឆ្នាំ​២០១៦​ បាន​បន្ដ​កើន​ប្រជាប្រិយភាព​ឥត​ឈប់​ឈរ​ ​ជាមួយវត្ដមាន​អ្នក​ប្រើ​ប្រាស់ក្នុង​មួយ​ខែ​​​ជាង ៨០០​លាន​នាក់​ ​ពីបណ្ដា​​ជាង​ ៧០​ប្រទេស​ទូទាំង​ពិភពលោក​​​។ វាបាន​​ក្លាយជាផ្លេតហ្វម​​ផ្សារ​អនឡាញ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​​មួយ ​សម្រាប់អ្នក​ធ្វើ​ទីផ្សារ​។ រាប់ចាប់​ពី​អ្នក​លក់រាយ​ធុន​តូចដែល​ស្វះស្វែង​រកបម្លាស់​ប្តូរ និងបង្កើន​ការ​លក់​ រហូត​ក្លាយជាស្ថាប័ន​ទីផ្សារ ដែល​ជោគជ័យ​ ក្នុងការធ្វើ​ការ​សាក​ល្បង​​ផលិតផល​ថ្មី​ ហើយភាព​សាមញ្ញនៃការ​ប្រើ​ប្រាស់​ផ្សារ​អនឡាញ Facebook Marketplace ធ្វើ​ឱ្យ​វា​ក្លាយ​ជា​វិធី​សាស្ដ្រ​ងាយស្រួល និង​សមស្រប​មួយ​ក្នុងការ​ចាប់ផ្ដើម​អាជីវកម្ម​ភ្លាមៗ ទោះបីជា​គ្មាន​វេបសាយ​យ៉ាង​ណាក៏ដោយ​។

Facebook Marketplace
Facebook Marketplace

លោកអ្នក​រឹត​តែ​មិនចាំ​បាច់​ដោនឡូត​កម្មវិធី​ទូរស័ព្ទ​មួយ​ផ្សេង​ទៀត ឬ​បង្កើត​គណនី​ថ្មី​នោះទេ​។ អ្វីដែល​លោកអ្នក​ត្រូវធ្វើ​គឺ​គ្រាន់តែ​បញ្ជូល​ឈ្មោះ និងរូបភាព​ផលិតផល​ ហើយ​លោក​អ្នក​អាច​ធ្វើ​ការ​លក់​ដូរ​បាន​តែម្ដង​ ដោយ​ផលិតផល​ទាំង​នោះ​នឹង​បាន​ទៅដល់​អតិថិជន​រាប់​ពាន់​នាក់នៅក្នុង​សហគមន៍​​​​ដោយ​ផ្ទាល់​។ ​ដូច្នេះ ប្រសិន​បើលោក​​អ្នក​គឺជា​អ្នក​ធ្វើទីផ្សារ​​ដែល​មិនទាន់បានចាប់​ផ្តើម​ប្រើប្រាស់​ផ្សារ Facebook marketplace ឥឡូវ​នេះ ​វា​ដល់ពេលវេលា​ដ៏​សមគួរ​ហើយ​។ ​

ហេតុអ្វីបានជា​ផ្សារ​ Facebook Marketplace ពិត​ជា​ស័ក្ដិសម​​សម្រាប់​អាជីវកម្មរបស់ខ្ញុំ?

យោងតាម​​ឈ្មោះ​របស់វា​ ផ្សារ Facebook Marketplace អាច​ឱ្យ​លោក​អ្នក​​ជួប​ជាមួយ​អតិថិជន​​នៅលើ Facebook ដែល​ពួកគេ​កំពុង​ស្វែង​រក​ផលិតផល​ស្រាប់​។​ វាបាន​កាត់​បន្ថយ​ភាពស្មុគស្មាញ​ក្នុង​ការ​ទិញ​ផលិតផល​ដោយ​ការ​ផ្ដល់​ចម្លើយ​រហ័ស​ទាន់ចិត្ដ​តាម​រយៈ​ប្រព័ន្ធតបសារ​ភ្លាមៗ​ ពីកម្មវិធី​ Messenger អត់គិត​ថ្លៃ​។ ផ្សារ​លើ​ផ្លេតហ្វម​របស់​ Facebook នេះ​ផ្ដល់​នូវ​​ការ​ចុះ​បញ្ជី​តាម​រយៈ​ប្រតិបត្ដិការ​លើ​ទូរស័ព្ទ​ដ៏វិសេស ដែល​ងាយស្រួល​ប្រើ និង​រហ័ស​ទាន់ចិត្ដ ដោយ​ជួយ​លោកអ្នក​ផ្ដោត​គោល​ដៅ​ដល់​អតិថិជន​សកម្ម​ និង​ផ្ដល់​ព័ត៌មាន​ដ៏មាន​សារប្រយោជន៍​ជា​ច្រើន​ទៀត ដូចជា តម្លៃ និង​ការ​ពិពណ៌នា​​ខ្លីៗ​អំពី​ផលិតផលយ៉ាង​ឆាប់​រហ័ស​។ 

ជា​មួយ​​វត្ដមាន​​អ្នក​ប្រើប្រាស់​សកម្ម​ប្រចាំ​ខែ​ចំនួន ២,៨៩​ពាន់​លាន​នាក់​ គិត​ត្រឹម​ត្រីមាស​ទីពីរ​នៃ​​ឆ្នាំ​២០២១ បណ្តាញ​សង្គម Facebook បង្ហាញ​ពីឱកាស​ទីផ្សារ​ដ៏​ធំ​សម្បើម​សម្រាប់​អាជីវកម្មនានា​​នៅ​ជុំវិញ​ពិភព​លោក។ ជា​ពិសេស ជាមួយ​អត្ថប្រយោជន៍​សម្រាប់​អាជីវកម្ម​ធុន​​តូច ផ្សារ Facebook Marketplace មាន​សមាជិក​សកម្ម ១​ពាន់​លាន​នាក់ ​ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុននានា​​បាញ់​ឆ្ពោះ​គោល​ដៅ​​ទស្សនិកជនថ្មីៗ នៅ​​​ទូទាំងសកលលោក​​។

Facebook Marketplace
Facebook Marketplace

តើ​ខ្ញុំ​អាច​លក់​អ្វី​ខ្លះនៅ​លើ​ផ្សារ Facebook Marketplace?

ផ្សារ Facebook Marketplace គឺ​ជា​ផ្លេតហ្វម​ពាណិជ្ជកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ​ សម្រាប់​ស្ទើរ​តែ​គ្រប់​ប្រភេទ​ផលិតផល​​ទាំង​អស់ រាប់​ចាប់​ពី​សម្លៀក​បំពាក់ ​​និង​គ្រឿង​តុបតែង​ រហូត​ដល់​គ្រឿង​អេឡិច​ត្រូនិក ផលិតផល​ក្នុង​វិស័យ​​កម្សាន្ត សម្ភារ​សម្រាប់​សកម្មភាព​ចំណូល​ចិត្ត និង​សូម្បី​តែ​អចលន​ទ្រព្យ។

ទោះ​ជា​យ៉ាង​ណា មិន​សុទ្ធ​តែ​​ផលិតផល​ទាំង​អស់​ត្រូវ​បាន​ស្វាគមន៍​​​​នោះ​ទេ។ Facebook ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​តឹង​រ៉ឹង និង​ស្តង់ដារ​សហគមន៍ ដោយ​បាន​​ហាម​ឃាត់​ការ​លក់​គ្រឿង​ស្រវឹង ផលិតផល​គ្រោះ​ថ្នាក់ ការ​ផ្សព្វ​ផ្សាយ​ល្បែង​ស៊ី​សង ក៏ដូចជា​​ទម្រង់​នៃ​ការ​រើស​អើង​​ផ្សេងៗ​ទៀត​ (សូម​មើល​បញ្ជី​ពេញ​លេញ​នៅ​ទី​នេះ)។

តើ​ខ្ញុំ​អាច​ទាញ​យក​​​​អត្ថប្រយោជន៍ដ៏​​ច្រើន​សន្ធឹក​​ពី​ផ្សារ Facebook Marketplace ​ដោយ​របៀបណា?

ផ្សារ Facebook Marketplace ផ្តល់​ឱ្យក្រុមហ៊ុន​​ ​អាជីវកម្ម ​នូវ​លទ្ធភាព​ប្រើ​ប្រាស់​ជម្រើស និង​ឧបករណ៍​ដ៏មាន​សារសំខាន់​ជា​ច្រើន ​ដូច​ជាមុខងារ​លក់របស់​​អាជីវករ​ជា​ដើម។ ក្រុមហ៊ុននានា​​ក៏​អាច​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ស្វ័យ​ប្រវត្តិកម្ម​ទីផ្សារ​ ដើម្បី​​អភិវឌ្ឍ​ប្រព័ន្ធ​​​ឆ្លើយតប​​ស្វ័យប្រវត្តិ​ទៅ​នឹង​​សំណួររបស់​​អ្នក​ប្រើ​ប្រាស់ ក៏ដូចជា​​កម្មវិធី​សន្ទនា (chatbots) ដើម្បី​ឆ្លើយ​សំណួរ​ដែល​សួរ​ញឹក​ញាប់ (FAQ) ​ក្នុង​ពេល​វេលា​ដ៏ខ្លី​។

Facebook Marketplace
Facebook Marketplace

ការ​លក់​ផលិតផល​ទៅ​ឲ្យ​អតិថិជន​ដោយ​ផ្ទាល់​

ក្រុមហ៊ុន​អាជីវកម្ម​ អាច​លក់ផលិតផល​ដល់​អតិថិជន​ផ្ទាល់​​ដោយ​ប្រើប្រាស់​​កម្មវិធី Facebook Messenger តាម​រយៈផ្សារ Facebook Marketplace ។ អតិថិជន​ដែល​មាន​បំណង​ចង់​ទិញ​ផលិតផល​ពី​លោកអ្នក​​​ អាច​សាក​សួរ​សំណួរ​ភ្លាមៗ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ផ្សាយ​​ពាណិជ្ជកម្ម​ឆ្លើយ​តប​ក្នុង​ពេល​ដ៏​ខ្លី​។ លក្ខណៈ​ពិសេស​នេះ​ផ្តល់​ឱ្យ​អ្នក​ប្រើប្រាស់​នូវ​ព័ត៌មាន​ទាំង​អស់​ដែល​ពួកគេ​ត្រូវ​ការ មុន​ពេល​ពួកគេ​បាត់​បង់​ចំណាប់​អារម្មណ៍ ដែល​ធ្វើ​ឱ្យ​អតិថិជន​របស់លោក​​អ្នក​មាន​​ភាព​ងាយ​ស្រួល និងឆាប់​សម្រេច​ចិត្ដ​ផលិតផល​។

Facebook Marketplace
Facebook Marketplace

ជ្រើស​រើស​ដំណើរការ​ទូទាត់​​ប្រាក់​ទៅតាម​តម្រូវការ​

ដំណើរ​ការ​នៃ​ការ​ទូ​ទាត់ប្រាក់​ គឺជា​អ្វីដែលលោក​អ្នក​អាច​ធ្វើ​​​ខ្លួន​ឯង​​​នៅ​ផ្សារ Facebook Marketplace។ នេះ​​​គឺ​ជា​សេវាកម្មតែមួយគត់​​​ដែល Facebook មិន​ផ្តល់​ជូន​ដល់​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្លួន។ ដូច្នេះ ក្រុមហ៊ុន​​​​អាជីវកម្ម​ អាច​​ប្រើ​វិធី​បង់​ប្រាក់​ណា​មួយ​ដែល​ពួកគេ​ចង់​ធ្វើ រួម​ទាំងតាមរយៈ Paypal ការ​ផ្ទេ​រ​ប្រាក់​តាម​ធនាគារ តាមរយៈ​ Shopify និង​ដំណើរ​ការ​ទូទាត់ BigCommerce។ លោក​អ្នក​ក៏​អាច​ទទួល​យក​​​​​​សាច់​ប្រាក់​សុទ្ធ​ ​ដែល​ជា​ជម្រើសដ៏ពេញ​និយម​​​បំផុត​សម្រាប់​អ្នក​ប្រើ​ប្រាស់ផង​ដែរ​។

Facebook Marketplace
Facebook Marketplace

បង្កើន​ការ​លក់​តាមរយៈ​​ការ​ដាក់​លក់​ផលិត​ផល​​​ដោយ​ឥត​គិត​ថ្លៃ

​ក្រុមហ៊ុន​អាជីវកម្ម​ទាំង​អស់​អាច​ប្រើ​ប្រាស់ផ្សារ Facebook Marketplace ដើម្បី​ដាក់​លក់ និង​គ្រប់​គ្រង​ផលិត​ផលរបស់​ខ្លួន​​ដោយឥត​​គិត​ថ្លៃ​ ជាមួយ​កា​រ​​ចំណាយ​ពេលរៀបចំ​ដ៏​​ខ្លី ទាំង​ការ​​​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​​សេវាកម្ម​ក៏ដូចជា​ជំរុញ​កំណើន​ប្រាក់​ចំណូល​ផង​ដែរ។ ​ដូច្នេះប្រសិន​បើ​បច្ចុប្បន្ននេះ លោក​​អ្នក​មាន​ Facebook shop សូម​ភ្ជាប់​វា​ទៅ​កាន់​​ផ្សារ​ Marketplace របស់លោក​​អ្នក ហើយ​រង់ចាំ​​មើល​ទិន្នន័យ​នៃការលក់មាន​បម្លាស់​​ប្តូរកើនឡើង​ដល់​កម្រិត​ណា​។

Facebook Marketplace
Facebook Marketplace

ផ្សារ Facebook Marketplace ពិតជា​ល្អស័ក្ដិសម​​​​​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​​ ដែល​មាន​បំណង​​​ធ្វើ​ទីផ្សារ​ផលិត​ផល​របស់​​ខ្លួន​លើ​​​អនឡាញ។ អ្នក​ប្រើ​ប្រាស់​ផ្សារ Facebook Marketplace ជា​ច្រើន​បាន​ទទួល​អតិថិជន​ថ្មីៗ​រាប់​ពាន់​នាក់​នៅ​ក្នុង​សហគមន៍​ ហើយ​លោក​អ្នក​មិន​ចាំបាច់​ចំណាយ​ប្រាក់​ចាយ​លើ​ការ​ចុះ​បញ្ជី​អ្វី​ឡើយ​។ អ៊ីចឹង តើ​លោក​អ្នក​នៅមាន​អ្វី​ស្ទះស្ទើរ​ទៀត? ការៀបចំ​លក់​ផលិតផល​មាន​លក្ខណៈ​សាមញ្ញ និង​អាច​ជួយ​លោក​អ្នក​លក់​ និង​ផ្សព្វផ្សាយ​ផលិតផល​ដល់​មហាជន​កាន់តែ​ច្រើន​យ៉ាង​ឆាប់​រហ័ស​។ 

​អ្វីដែល​ធ្វើ​ឱ្យ​វា​​​កាន់​តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ សមត្ថភាព​សម្រាប់​ក្រុមហ៊ុន​​អាជីវកម្ម​ក្នុង​ការ​រួម​បញ្ចូល​ផ្សារ​ Facebook Marketplace ជា​មួយ​មុខងារ​ពិសេស​ៗ ​ដែល​ពួកគេ​ត្រូវការ ​ដូច​ជា CRMs និង កម្មវិធី​​ប្រព័ន្ធ​ឆ្លើយ​តប​ស្វ័យប្រវត្តិ (autoresponders) ជា​ដើម។ វា​​នឹង​បង្កើន​ឱកាស​របស់លោក​​អ្នក​ក្នុង​ការ​ទទួល​បាន​អតិថិជន​សក្ដានុពល​​ថ្មី​ៗ​ រក្សា​ទំនាក់ទំនង​យូរ​អង្វែង​ ​ហើយ​សំខាន់​បំផុត​នោះគឺ​​ការ​ប្រែក្លាយ​ពួក​គេ​​ទៅ​ជា​​អតិថិជន​របស់​លោកអ្នក​។ ដរាប​ណា លោក​​​អ្នកនៅតែ​​មាន​ផលិតផល​ដាក់​​​លក់ វា​តែង​តែ​មានអតិថិជន​ដែល​​​ស្វែងរក​​ទំនិញ​​នៅ​លើ​ផ្សារ Facebook Marketplaceជានិច្ច​៕

Facebook Marketplace
Facebook Marketplace

ប្រភព​៖ Facebook

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T