ប្រឹងប្រែងណាស់! ទម្រាំបានមួយបទៗ BTS ត្រូវហាត់រាំដល់ទៅជាង ១០ម៉ោងក្នុងមួយថ្ងៃ

//s9.kh1.co/a2/a2bfd41d2aff1c8974cdc133e62b3d61884104c0.jpg
យុវវ័យ

 ០៣-មករា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

ការអនុវត្តពិតជាធ្វើឲ្យល្អឥតខ្ចោះមែន តាមសម្ដី Jin ធ្លាប់និយាយថា BTS ត្រូវហាត់រាំដល់ទៅជាង ១០ម៉ោងក្នុងមួយថ្ងៃ លទ្ធផលចេញមកមិនឲ្យហ្វេនៗខកបំណងឡើយ!

កូរ៉េខាងត្បូង ៖ នៅក្នុងបទសម្ភាសន៍មួយរបស់ Jin សមាជិកក្រុម BTS តាមរយៈកម្មវិធី SBS's 8 News តារាប្រុសរូបនេះបានចែករំលែកថា ក្រុមរបស់ពួកគេត្រូវអនុវត្ត ការហាត់សមក្បាច់រាំយ៉ាងហោចណាស់ ៧ ម៉ោង ទៅ ១០ម៉ោងក្នុងមួយថ្ងៃ រាល់ពេលដែលអាល់ប៊ុមដល់កំណត់ត្រូវចេញផ្សាយជាផ្លូវការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

នៅពេលដែលពួកគេរៀបចំសម្រាប់អាល់ប៊ុមមួយ ជាធម្មតាក្រុមអាចស្ងាត់សកម្មភាពពេញមួយខែមុន ពោលគឺនៅក្នុងរយៈពេលនៃខែនោះ BTS ផ្តោតលើការស្ទាត់ជំនាញក្បាច់រាំរបស់ពួកគេ ហើយធ្វើឲ្យវាល្អឥតខ្ចោះរហូតដល់ព័ត៌មានលម្អិតបំផុត ក្នុងនោះ RM បាន​បន្ថែម​ថា កាល​ពី​ដំបូង ពេល​ក្រុម​បង្ហាញ​ខ្លួន​ដំបូង ពួកគេ​ធ្លាប់​ហាត់​ពី ១២ ទៅ ១៥ ម៉ោង​ក្នុង​មួយ​ថ្ងៃឯណោះ។

​ការ​អនុវត្ត​ទម្លាប់​ដដែលៗ​​គ្មាន​ទី​បញ្ចប់​ទាំងនេះ បានធ្វើឲ្យការសម្តែងរបស់ BTS មើលទៅពិតជាល្អឥតខ្ចោះ រហូតពួកគេ​បាន​ក្លាយ​ជាសិល្បករ​ល្បី​សម្រាប់​ការ​ដាក់​វីដេអូ​ហាត់​រាំ​ដែល​ពេញ​ចិត្ត​បំផុតពីសំណាក់បណ្ដាហ្វេនៗទូទាំងពិភពលោក៕

ទស្សនាវីដេអូក្បាច់រាំរបស់ BTS ដែលបង្ហាញថាការខិតខំប្រឹងប្រែងរបស់ពួកគេទទួលបានផលអស្ចារ្យប៉ុណ្ណា ៖

១. បទ Black Swan

បទ Black Swan

២. បទ IDOL

បទ IDOL

៣. បទ I’m Fine

បទ I’m Fine

៤. បទ Fake Love

បទ Fake Love

៥. បទ Not Today

 បទ Not Today

៦. បទ Spring Day

បទ Spring Day

៧. បទ Blood, Sweat & Tears

 បទ Blood, Sweat & Tears

៨. បទ I Need U

បទ I Need U

៩. បទ Dope

បទ Dope

១០. បទ Boy In Luv

បទ Boy In Luv

ប្រភព ៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T