ក្រុមហ៊ុន Tesla យល់ព្រមបិទមុខងារមួយនេះ ពេលកំពុងបើកបរ ដោយសារបារម្ភពីសុវត្ថិភាព

//s9.kh1.co/46/462753f74e985ec67c791b0ff451f3bb1579004d.jpg
យានជំនិះ

 ២៦-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនត្រូវបានជូនដំណឹងដោយក្រុមហ៊ុន Tesla ថា ការធ្វើបច្ចុប្បន្នភាពសូហ្វ៊ែរនឹងបិទមុខងារនេះ ខណៈពេលកំពុងបើកបរ។

បរទេស៖ ក្រុមហ៊ុន Tesla បានយល់ព្រមធ្វើការផ្លាស់ប្ដូរលើមុខងារ Passenger Play របស់ខ្លួន ដែលអនុញ្ញាតឲ្យអ្នកជិះអាចលេងហ្គេមបាន​ នៅលើអេក្រង់ថាច់ស្គ្រីន ខណៈពេលរថយន្តកំពុងធ្វើចលនា។ នេះជាការធ្វើតាម ការស៊ើបអង្កេតដែលធ្វើឡើងដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់សហរដ្ឋអាមេរិក (NHTSA)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនត្រូវបានជូនដំណឹងដោយក្រុមហ៊ុន Tesla ថា ការធ្វើបច្ចុប្បន្នភាពសូហ្វ៊ែរនឹងបិទមុខងារនេះ ខណៈពេលកំពុងបើកបរ។ ក្រុមហ៊ុនរថយន្តរបស់លោក Elon Musk បានប្រឈមមុខនឹងការរិះគន់ថា មុខងារមួយនេះគឺមានគ្រោះថ្នាក់។ កាសែត New York Times បានរាយការណ៍ថា ក្រុមហ៊ុន​ Tesla បានទាក់ទងទីភ្នាក់ងារ NHTSA ដោយផ្ទាល់។ ភ្នាក់ងារនេះបានប្រាប់កាសែតថា៖ «មុខងារ Passenger Play ឥឡូវនេះនឹងត្រូវបានចាក់សោ និងមិនអាចប្រើប្រាស់បាន នៅពេលរថយន្តកំពុងធ្វើចលនា»។

ទីភ្នាក់ងារ NHTSA បាននិយាយទៀតថា មុខងារ Passenger Play អាចរំខានអ្នកបើកបរ និងបង្កើនហានិភ័យនៃគ្រោះថ្នាក់។ ទោះបីជាការលេងហ្គេមនៅលើអេក្រង់ថាច់ស្គ្រីនរបស់រថយន្ត មិនមែនសម្រាប់អ្នកបើកបរ ហើយបានសួរបញ្ជាក់ថាអ្នកលេងត្រូវតែជាអ្នកដំណើរ វាមិនអាចរារាំងអ្នកបើកបរ កុំឲ្យលេងវាបានដែរ។ ដំបូងឡើយ មុខងារនេះអាចប្រើបានតែនៅពេលដែលរថយន្តឈប់នៅស្ងៀមប៉ុណ្ណោះ ប៉ុន្តែវាត្រូវបានផ្លាស់ប្ដូរ នៅក្នុងខែធ្នូ ឆ្នាំ២០២០ ដែលអនុញ្ញាតឲ្យលេងហ្គេមបាន នៅពេលរថយន្តកំពុងផ្លាស់ទី៕

ទិដ្ឋភាពខាងក្នុងរថយន្ត Tesla
ទិដ្ឋភាពខាងក្នុងរថយន្ត Tesla

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T