Tiger Beer បង្កើតគោលដៅសម្រាប់ស្វាគមន៍ Year of The Tiger 2022 ក្នុងកម្មវិធី «​Tiger New Year’s Eve» លើកញ្ចក់ទូរទស្សន៍ CTN!

//s9.kh1.co/99/9954d3198b59d5c81f64ec212cf17e8b86a7fdf7.jpg
តារា & កម្សាន្ដ

 ២៥-ធ្នូ-២០២១ ១២ល្ងាច · ២ ឆ្នាំមុន

Tiger Beer មានគោលបំណងស្វាគមន៍ឆ្នាំ2022 តាមរយៈមធ្យោបាយមួយដែលពោរពេញដោយអត្ថន័យសម្រាប់គ្រប់គ្នា

ភ្នំពេញ៖ Tiger Beer បានត្រៀមខ្លួនរួចជាស្រេចក្នុងការអបអរឆ្នាំថ្មីជាមួយប្រជាជនកម្ពុជា និងធ្វើឱ្យ 2022 ក្លាយជាឆ្នាំដ៏អស្ចារ្យសម្រាប់គ្រប់គ្នាដោយការបើកជាមួយព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏កក្រើក និងកាន់តែធំជាងមុនដែលនឹងប្រព្រឹត្តទៅនារាត្រីឆ្លងឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/e8/e8ffe62ae2201c6b25c404bce808b5acde1c7404.jpg

ព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំបំផុត ដែលជាការផ្ដួចផ្ដើមរបស់ Tiger​ Beer ក្រោមគោលគំនិតអបអរឆ្នាំនៃភាពជឿជាក់ Year of The Tiger ត្រូវបានឃើញនៅតាមផ្ទាំងផ្សព្វផ្សាយនានាដូចជាផ្ទាំង LED បណ្ដាញសារព័ត៌មាន និងតាមប្រព័ន្ធផ្សព្វផ្សាយឌីជីថលនានាយ៉ាងទូលំទូលាយ 7 ថ្ងៃ មុនពេលកម្មវិធីមកដល់។ ក្នុងនោះក៏មានវត្តមានចូលរួមតារាចម្រៀង និងបុគ្គលល្បីៗនានាដូចជា លោក ព្រាប សុវត្ថិ កញ្ញា មាស សុខសោភា និងលោក ហ្សូណូ ជាដើម។

លោក Jeroen Shoorel ជាPremium Portfolio Manager ស្ថិតនៅក្រោមក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាបានថ្លែងឱ្យដឹងថា ក្នុងនាមក្រុមហ៊ុន​គុណភាពខ្ពស់លំដាប់ថ្នាក់លេខ1នៅអាស៊ី និងមានការទទួលស្គាល់គុណភាពលំដាប់ពិភពលោកតាំងពីឆ្នាំ1932 Tiger Beer តែងខិតខំប្រឹងប្រែងនាំយកនូវអ្វីដែលថ្មី ប្លែក និងអស្ចារ្យ សម្រាប់អតិថិជនរបស់ខ្លួន ដោយមិនត្រឹមតែភាពរីករាយនោះទេថែមទាំងពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់គ្រប់គ្នាផងដែរ។

“យើងចង់អបអរឆ្នាំនៃភាពជឿជាក់ Year of The Tiger 2022 ជាមួយប្រជាជនកម្ពុជាឱ្យកាន់តែពិសេស និងមានន័យបំផុត។ វាមិនត្រឹមតែជាការអបអរឆ្នាំថ្មី The Year of Tiger នោះទេ ប៉ុន្តែយើងក៏នឹងធ្វើឱ្យឆ្នាំ2022 ក្លាយជាឆ្នាំដ៏អស្ចារ្យសម្រាប់ប្រជាជនគ្រប់ៗគ្នាផងដែរ។”

Tiger​ Beer ធ្លាប់បានរៀបចំព្រឹត្តិការណ៍រាត្រីឆ្លងឆ្នាំដ៏អស្ចារ្យបែបឌីជីថលកាលពីឆ្នាំមុន ដោយទទួលបានជោគជ័យតាមរយៈការគាំទ្រដ៏ច្រើនលើសលប់ ហើយឆ្នាំនេះយើងប្ដេជ្ញានាំមកនូវអ្វីដែលកាន់តែធំ និងកាន់តែប្រសើរ ពិសេសគឺធ្វើឱ្យឆ្នាំថ្មីនេះក្លាយជាឆ្នាំសម្រាប់គ្រប់គ្នាបញ្ចេញនូវភាពអង់អាចក្លាហានរបស់ខ្លួន និងអបអរភាពជឿជាក់។

លោកបានបន្ថែមទៀតថា៖

“យើងចង់ឱ្យគ្រប់គ្នាចាប់យកនូវឱកាស បញ្ចេញនូវសមត្ថភាព ទេពកោសល្យ ប្រកបដោយភាពអង់អាច និងភាពជឿជាក់ ក្នុងការឆ្ពោះទៅមុខដើម្បីសម្រេចឱ្យបាននូវភាពជោគជ័យ និងបំណងប្រាថ្នាដ៏អស្ចារ្យជាមួយគ្នា។ យើងសង្ឃឹមថាឆ្នាំ2022 នឹងមិនត្រឹមតែជា Year of The Tiger នោះទេប៉ុន្តែក៏ជាឆ្នាំដ៏ជោគជ័យសម្រាប់គ្រប់គ្នាដើម្បីអបអរភាពជឿជាក់ផងដែរ។”

កុំភ្លេចចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យ ដើម្បីអបអរភាពជឿជាក់ជាមួយគ្នា។

សម្រាប់ព័ត៌មានបន្ថែមពីព្រឹត្តិការណ៍សូមតាមដានហ្វេសប៊ុកផេក​ Tiger Cambodia.

https://s9.kh1.co/__image/w=650,h=920,q=100/8e/8e4e5f40fa5fe936cc2e90c97a69cb3c9d6176f8.jpg

អំពី​​ Tiger Beer

Tiger Beer ​ត្រូវ​បាន​ផលិត​ឡើង​​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ និង​ត្រូវ​បាន​ទទួល​ស្គាល់​ពី​គុណភាព​លំដាប់​ពិភព​លោក​ចាប់​តាំងពីឆ្នាំ1932មកម្ល៉េះ។ សព្វ​ថ្ងៃ​ Tiger​ Beer គឺជាផលិតផល គុណភាព​ខ្ពស់​​លំដាប់​ថ្នាក់​លេខ​១​នៅ​ក្នុង​តំបន់​អាស៊ី និង​ជា​ស្រាបៀរមួយ​ក្នុង​ចំណោម​ស្រាបៀរលើ​ពិភព​លោក​​​ដែល​មាន​ម៉ាក​ល្បី​និង​រីក​ចម្រើន​លឿន​បំផុតនៅ​ទូទាំង​​ពិភពលោក​។ ​ Tiger Beer ​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​​ជា​ង​៥០​ប្រទេស​​ នៅជុំ​វិញពិភព​លោក។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ Tiger Beer​​ បាន​ប្តេជ្ញា​គាំទ្រ​ដល់​អ្នកជំនាន់​ថ្មី​ដែល​​មាន​ទេពកោសល្យក្នុង​ការ​បង្កើត​នូវ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​និង​ហ៊ាន​បង្ហាញ​​ភាព​ខុស​ប្លែក ​​​របស់​ខ្លួន​។ Tiger Beer នឹង​បន្ត​គាំទ្រ​ ​តាម​រយៈការ​បង្កើត​ការ​ភ្ញាក់​ផ្អើល​ដែល​ពួក​គេ​មិន​អាច​នឹក​ស្មាន​ដល់​ដូច​ជា​កម្មវិធី « Uncaged Night » ពី​ជុំ​វិញពិភព​លោក និង​ Uncage Street Food ឬ Air-ink Project។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូល​ទៅ​កាន់ ​www.tigerbeer.com

វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/b7/b7a3ed238caa2695f1369b6648a6c344a10c3865.jpg

ស្រាបៀរ អាន់ឆ័រ រូប​រាង​ថ្មីរំលេចពីកិត្តិនាម ​និង​គុណភាពលំដាប់​​​អន្តរជាតិ ដោយ​​រក្សា​នូវ​រសជាតិដើម​​ស្រាល​ស្រទន់ ​ល្អ​ឥតខ្ចោះ​តែមួយ​គត់របស់​ខ្លួន​​!

 ០២-វិច្ឆិកា-២០២១ 
 ៨ព្រឹក · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T