WHO ណែនាំវិធីសាស្រ្ត ៦យ៉ាង ការពារវីរុស​បំប្លែងថ្មី Omicron!

//s9.kh1.co/61/61d908b320df8ed327ecfba37cb8590322a6f791.jpg
យល់ដឹង

 ២១-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

បច្ចុប្បន្ន កម្ពុជា​យើង​បាន​រក​ឃើញ​វត្តមាន​វីរុស​បំប្លែង Omicron មួយ​ករណី​ហើយ ជា​ហេតុ​ដែល​យើង​គ្រប់​គ្នា​គួរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​ឲ្យ​មែនទែន។

បច្ចុប្បន្ន កម្ពុជា​យើង​បាន​រក​ឃើញ​វត្តមាន​វីរុស​បំប្លែង Omicron មួយ​ករណី​ហើយ ជា​ហេតុ​ដែល​យើង​គ្រប់​គ្នា​គួរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​ឲ្យ​មែនទែន។ វីរុស​បំប្លែង Omicron មាន​បម្រែបម្រួល​មួយ​ចំនួន​ធំ ហើយ​វា​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​លឿន​ជាង​វីរុស​បំប្លែង​ប្រភេទ Delta​ទៅ​ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

ក្បួន​ការពារ​ខ្លួន ៦ ក្បាច់​ណែ​នាំ​ដោយ WHO

តាម​ពិត​ទៅ មិន​ថា​ជា​ជំងឺ​កូវីដ-១៩​ធម្មតា ឬ​ជា​វីរុស​បំប្លែង​ថ្មី​ៗដូចជា Omicron ​ទេ បើ​យើង​អនុវត្ត​តាម​ការ​ណែនាំ​ប៉ុន្មាន​ខាង​ក្រោម​ឲ្យ​ខ្ជាប់​ខ្ជួន យើង​មិន​​បារម្ភ​ពី​ការ​ឆ្លង ឬ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ៖

១. ចាក់​វ៉ាក់សាំង២. ពាក់​ម៉ាស៣. រក្សា​គម្លាត​៤. បើក​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​ក្នុង​កន្លែង​បិទ​ជិត៥. រក្សា​អនាម័យ​ឲ្យ​បាន​ល្អ៦. ដាក់​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ប្រសិន​បើ​មាន​ចេញ​រោគ​សញ្ញា

កាល​ពី​ថ្ងៃ​ទី ១៤ ខែ​ធ្នូ​នេះ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ឲ្យ​ដឹង​ដែរ​ថា​ប្រទេស​ចំនួន ៧៧​ហើយ បាន​រាយ​ការណ៍​ពី​វត្ត​មាន​វីរុស​បំប្លែង​ថ្មី Omicron និង​ថា​អាច​មាន​ប្រទេស​មួយ​ចំនួន​ទៀត​ក៏​អាច​មាន​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ​ដែរ គ្រាន់​តែ​មិន​ទាន់​បាន​រក​ឃើញ។

ទន្ទឹម​នឹង​នេះ ប្រ​ធាន​អង្គការ​សុខ​ភាព​ពិភព​លោក លោក Tedros ក៏​បាន​ព្រមាន ថា ថ្វី​ត្បិត​តែ​វីរុស​បំប្លែង​ថ្មី Omicron ​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​ស្រាល​ក៏​ពិត​មែន តែ​ថា​បើ​ចំនួន​ឆ្លង​កើត​ឡើង​ខ្លាំង​នោះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សុខាភិបាល​ដែល​មិន​បាន​ត្រៀម​ខ្លួន​ជាមុន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T