កូរ៉េខាងត្បូង ៖ ថ្មីៗនេះបណ្តាញផ្សព្វផ្សាយដ៏លេចធ្លោបំផុតមួយគឺ Forbes បានចុះផ្សាយអត្ថបទមួយដាក់ឈ្មោះ Jin ថាជាសិល្បករប្រុសដែលទទួលបានជោគជ័យបំផុតពីវិស័យរបស់លោក ដោយអត្ថបទនេះនិយាយអំពីសមាជិក្រុម BTS រូបនេះក្លាយជាតារា Kpop បុរសដំបូងគេដែលមានចម្រៀង ២បទ នៅលើតារាង Billboard Hot Trending Songs ក្នុងពេលដំណាលគ្នា គឺបទ Your និងបទ Super Tuna។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ចំពោះបទ Yours របស់ Jin គឺជាបទចម្រៀង Kpop ដែលកំពុងពេញនិយមបំផុតមួយនៅលើតារាងចម្រៀងនានា ហើយចម្រៀងចេញថ្មីបំផុតបទ Super Tuna ក៏កំពុងចំណាយពេលសប្តាហ៍ទី២ របស់ខ្លួននៅក្នុងតារាង និងនៅតែបន្តស្វែងរកចំណាត់ថ្នាក់កំពូលនៅលើតារាងបទចម្រៀងពេញនិយមលើតារាង Hot Trending Songs chart ថែមទាំងក្លាយ Kpop ទោលបំបែកកំណត្រាលើ Billboard ផងដែរ។

បន្ទាប់ពីទទួលបានភាពជោគជ័យដ៏អស្ចារ្យនៅលើតារាងសហរដ្ឋអាមេរិកជាមួយនឹង OST កូរ៉េ បទ Yours នេះដែលទើបតែចេញបានធ្វើឲ្យ Jin បន្តដំណើរជោគជ័យក្នុងនាមជាសិល្បករបុរសដែលទទួលបានជោគជ័យបំផុតក្នុងវិស័យកម្សាន្ត Kpop លើសពីនេះទស្សនាវដ្ដី Forbes ក៏បានបង្ហាញពីឥទ្ធិពលនៃជំហានដំបូងរបស់លោកក្នុងនាមជាសិល្បករទោលនៅក្នុងឧស្សាហកម្មតន្ត្រីកូរ៉េ និងក្នុងឧស្សាហកម្មទូទាំងពិភពលោកក្នុងនាមជាសិល្បករអាស៊ី៕
BTS’s Jin Proves His Immense Popularity Online With His Latest Billboard Chart Hit https://t.co/8v0MPrklZF pic.twitter.com/ptLplV29ff
— Forbes (@Forbes) December 14, 2021
According to Forbes, JIN becomes the Most Successful Male Artist from his field as he's back w/ another win to his name on one particular Billboard ranking. Forbes also stated that JIN now STANDS OUT as the SOLO MALE KPOP ACT WITH THE MOST SMASHES on BB Hot Trending Songs Chart. pic.twitter.com/NwFXuJeouW
— JIN PRINT — YOURS JINCEMBER 🐟 (@theJINPRlNT) December 14, 2021
ប្រភព ៖ Allkpop