មើលកូនគេផង! ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់​ រៀនចប់បរិញ្ញាបត្រ និងមានបរិញ្ញាបត្ររង៤សន្លឹកក្នុងដៃ

//s9.kh1.co/5e/5e2fd49310c1ae52587e21ccb8fc81f83864e089.jpg
សង្គម

 ១០-ធ្នូ-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

ក្មេងប្រុសម្នាក់មានអាយុត្រឹមតែ១៥ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែមានសមត្ថភាពយកអាចយកសញ្ញាប័ត្រកម្រិតបរិញ្ញាប័ត្របាន ហើយថែមទាំងមានសញ្ញាប័ត្របរិញ្ញាប័ត្ររង៤សន្លឹកផ្សេងទៀត។

អាមេរិក៖ ពិតជាអស្ចារ្យខ្លាំងណាស់ ដែលមានក្មេងប្រុសម្នាក់មានអាយុត្រឹមតែ១៥ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែមានសមត្ថភាពយកអាចយកសញ្ញាប័ត្រកម្រិតបរិញ្ញាប័ត្របាន ដែលមនុស្សធម្មតាគឺពិតជាមិនអាចធ្វើដូចបាននោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្មេងប្រុសរូបនេះ មានឈ្មោះថា Jack Rico មានអាយុ១៥ឆ្នាំ ប៉ុន្តែកម្រិតនៃការសិក្សាគឺប្រាកដជាមិនធម្មតានោះឡើយ ដោយថ្មីៗនេះ រូបគេទើបតែទទួលសញ្ញាប័ត្រកម្រិតបរិញ្ញាប័ត្ររួច ដែលនេះធ្វើឱ្យ​រូបគេក្លាយជាបញ្ញាវ័នវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រសាកលវិទ្យាល័យ Nevada ទីក្រុងLas Vegas ប្រទេសអាមេរិក។

បន្ថែមពីលើនេះទៀត Rico បានទទួល សញ្ញាប័ត្របរិញ្ញាប័ត្ររង៤ផ្សេងទៀត ក្នុងរយៈពេល២ឆ្នាំនៅ មហាវិទ្យាល័យ Fullerton នៃរដ្ឋកាលីហ្វ័រញ៉ា នៅ ក្នុងអាយុត្រឹមតែ១៣ឆ្នាំប៉ុណ្ណោះ។

យ៉ាងណាមិញ មហាជនជាច្រើនដែលពិតជាសរសើរដល់ ក្មេងប្រុសរូបនេះ ដែលមានវ័យក្មេងប៉ុន្តែមានចិត្តតស៊ូ ប្រឹងរៀន ស្របពេលដែលក្មេងៗភាគច្រើនក្នុងពេលបច្ចុប្បន្ន មិនសូវខ្វាយខ្វល់រឿងរៀនសូត្រប៉ុន្មានឡើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Jack Rico
Jack Rico
Jack Rico
Jack Rico
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T