អ៊ី-ម៉ាន់នី បានធ្វើកិច្ចសហប្រតិបត្តិការជាមួយ MoneyGram ក្នុងការពង្រីកការវេរប្រាក់ឆ្លងប្រទេស មកកាន់ប្រទេសកម្ពុជា!

//s9.kh1.co/ff/ff8b9e35e56087497bf3ae28d19b33cdb03e8070.jpg
សង្គម

 ១០-ធ្នូ-២០២១ ១២ល្ងាច · ២ ឆ្នាំមុន

អ៊ី-ម៉ាន់នី ដែលជាប្រពន័្ធទូទាត់ពេញនិយម បានប្រកាសការសហការជា​​​ដៃគូជាមួយ Moneygram

រាជធានីភ្នំពេញ៖ អ៊ី-ម៉ាន់នី ដែលជាប្រពន័្ធទូទាត់ពេញនិយម បានប្រកាសការសហការជា​​​ដៃគូជាមួយ Moneygram ដើម្បីពង្រីកការធ្វើប្រតិបត្តិការវេរប្រាក់ឆ្លងប្រទេសមកកាន់ប្រទេសកម្ពុជា។​ ​MoneyGram ជាក្រុមហ៊ុនមួយដែលឈានមុខគេលើវិស័យវេរប្រាក់ឌីជីថលតាមរយៈ P2P។ សេវាកម្មមួយនេះត្រូវបានរំពឹង​ថានឹងអាចជួយបំពេញតម្រូវការនឹងការប្រកួតប្រជែងថ្មីមួយសម្រាប់ទីផ្សារវេរប្រាក់សម្រាប់ប្រជាជនកម្ពុជាដែលកំពុងរស់នៅក្រៅប្រទេសផងដែរ និងសម្រាប់បុគ្គលក៏ដូចជាម្ចាស់អាជីវកម្មដែលបើកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេស និងស្វែងរកការផ្ញើប្រាក់ពីកម្ពុជាទៅក្រៅប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងយុទ្ធសាស្រ្តដែលផ្តោតលើចរន្តវេរសាច់ប្រាក់ ជាវប្បធម៌មួយដ៏រឹងមាំនៃការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសមត្ថភាពឈានមុខគេរបស់អតិថិជន MoneyGram បានរីកចម្រើនដើម្បីបម្រើដល់មនុស្សជិត ១៥០ លាននាក់នៅទូទាំងពិភពលោកក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។

https://s9.kh1.co/__image/w=650,h=317,q=100/3f/3f0eee71a4b13219f444916dde3ba5458043177d.png

លោក PHAM DOAN CUONG គឺជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ី-ម៉ាន់នី បានមានប្រសាសន៍ថា៖

«ឆ្នាំនេះយើងមានបំណងពង្រីកមូលដ្ឋានអតិថិជនរបស់យើងជូនទៅដល់ប្រជាជនកម្ពុជានៅបរទេស​ វិស័យពាណិជ្ជកម្ម ពាណិជ្ជករនាំចូល និងនិស្សិត។ យើងមានកិត្តិយសដែលបានសហការជាមួយ MoneyGram ដើម្បីផ្តល់ជូននូវបទពិសោធន៍នៃការវេរប្រាក់ដ៏ល្អបំផុតសម្រាប់ប្រជាជនខ្មែរជាច្រើនដែលរស់នៅក្រៅប្រទេស ឬធ្វើអាជីវកម្មក្រៅប្រទេស។ គិតទៅតាមតម្រូវការរបស់អតិថិជនក្នុងការទូទាត់ភ្លាមៗ និងតាមរយៈទូរស័ព្ទចល័តកាន់តែមានការរីកចម្រើននឹងបន្តកើនឡើង ដូច្នេះការពង្រីកជាមួយនឹងសេវាផ្ទេរប្រាក់តាមទូរស័ព្ទឈានមុខគេក្នុងប្រទេសកម្ពុជា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើររបស់យើង ដើម្បីដឹកនាំការវិវត្តន៍នៃការទូទាត់ឌីជីថលតាម P2P»។

ប្រសាសន៍របស់លោក PHAM DOAN CUONG

នេះបើយោងទៅតាមសំដីរ​បស់លោក Grant Lines ដែលជាប្រធានផ្នែកចំនូលសកលរបស់ MoneyGram យើងបានបង្កើតក្រុមហ៊ុនសេវាវេរប្រាក់ដ៏ទំនើប អាចវេរតាមទូរស័ព្ទ និងដំណើរការដោយ API ដែលអាចឱ្យ MoneyGram ក្លាយជាដៃគូដែលពេញចិត្តសម្រាប់ការវេរប្រាក់ឆ្លងដែន ហើយយើងពិតជារំភើបក្នុងការពង្រីកសមត្ថភាពផ្ទេរប្រាក់អោយបានរហ័សទាន់ពេលវេលារបស់យើងជាមួយនឹង eMoney។ ផ្ញើប្រាក់ដោយផ្ទាល់ទៅកាន់ eMoney នៅកម្ពុជា-វេរប្រាក់ដោយផ្ទាល់មកកាន់គណនី អ៊ី-ម៉ាន់នី ជាប្រាក់រៀល និងដុល្លាដោយមិនចាំបាច់ត្រូវការព័ត៌មានអ្នកទទួល។

- តម្រូវព័ត៌មានធម្មតាអំពីគណនី អ៊ី-ម៉ាន់នី (លេខទូរស័ព្ទ) ដែលបានចុះជាគណនីវ៉ាលីតរបស់ អ៊ី-ម៉ាន់នី និងឈ្មោះរបស់អ្នកទទួល។

- គ្រប់សាច់ប្រាក់ទាំងអស់ និងទៅដល់ក្នុងគណនី អ៊ី-ម៉ាន់នី របស់អតិថិជនក្នុងរយៈពេលតែមួយនាទី។

- ការកំណត់អំពីប្រតិបត្តិការវេរប្រាក់ចំពោះគណនីដែលបានចុះឈ្មោះ និងភ្ជាប់ជាមួយគណនីធនាគារ។

o អប្បបរិមា៖ ៤០០០៛ រឺ ១ដុល្លារ ក្នុងមួយប្រតិបត្តិការ។

o អតិបរិមា៖ ១០,០០០,០០០៛ រឺ ២៥០០ដុល្លារ ក្នុងមួយប្រតិបត្តិ។

អំពី អ៊ី-ម៉ាន់នីអ៊ី-ម៉ាន់នី

ជាក្រុមហ៊ុនសេវាវេរប្រាក់ដ៏ឈានមុនគេនៅកម្ពុជាដែលបានបង្កើតឡើងនៅឆ្នាំ២០១៥ ក្រុមហ៊ុន អ៊ី-ម៉ាន់នីបាន​ធ្វើផ្លាស់ប្ដូរការវេរ និង ទទួលប្រាក់របស់ប្រជាជនកម្ពុជា មកតាមរយៈទូរសព្ទដៃវិញដែលនាំមកនូវភាពវាយស្រួល និង សុវត្តិភាពគ្រប់ពេល​វេលាគ្រប់ទីកន្លែង។ អ៊ី-ម៉ាន់នី ប្តេជ្ញាចិត្ហក្នុងការផ្តល់ជូននូវសេវាហិរញ្ញវត្ថុ តាមរយៈកម្មវិធីទូរស័ព្ទដៃសម្រាប់លោកអ្នកដែលពុំមានគណនីធនាគារ ហើយនឹងផ្តល់ឱ្យលោកអ្នកដែលស្ដិតនៅក្នុងប្រទេសកម្ពុជាអាចធ្វើការវេរប្រាក់ក្នុងស្រុក,ការវេរប្រាក់ទៅក្រៅស្រុកភ្លាមៗ ការទូទាត់វិក្កយបត្ រនិងការបញ្ចូលលុយតាមទូរស័ព្ទ។

អ៊ី-ម៉ាន់នី នៅតែជាទីផ្សារឈានមុខគេនៃទីផ្សារសេវាទូទាត់ប្រាក់តាមទូរស័ព្ទ និងអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជាដែលគ្របដណ្តប់គ្រប់បណ្តាស្រុកទូទាំងប្រទេសជាង ៨០០០ សាខារបស់ភ្នាក់ងារ អ៊ី-ម៉ាន់នី។ ដែលមានដៃគូសហការជា ៥០០០នាក់ និងសហភាគពានិជ្ជកម្មផ្សេងៗដូចជា MoneyGram និង 2C2P។ល។

អ៊ី-ម៉ាន់នី ក៏បានផ្ដល់ជូនដំណោះស្រាយក្នុងការទូទាត់ប្រាក់សំរាប់វិស័យអាជីវកម្ម តាមការសហការអាជីវកម្មរបស់យើង។ គ្រប់សហគ្រាសធនមធ្យម និងធំ​ អាចប្រើប្រាស់ជាមួយសេវាកម្មបើកប្រាក់បៀវត្ស និងសេវាកម្មទូទាត់ប្រាក់របស់ អ៊ី-ម៉ាន់នី បុគ្គលិករបស់ពួកគេ ដើម្បីគាំទ្រដល់កំណើន និងការទូទាត់ដែលមានចំរុះ។

ព័ត៌មានបន្ថែមសូមចូលមើលក្នុងគេហទំព័រ អ៊ី-ម៉ាន់នី http://www.emoney.com.kh/ 

អំពី MoneyGram 

MoneyGram កំពុងនាំមុខការវិវត្តនៃការទូទាត់ឌីជីថល P2P (ភី ២ ភី)។ ជាមួយនឹងយុទ្ធសាស្រ្តដែលផ្តោតលើគោលបំណងដើម្បីកៀរគរចលនាប្រាក់ដ៏រឹងមាំនៃការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសមត្ថភាពឈានមុខគេរបស់អតិថិជន MoneyGram បានរីកចម្រើន ដើម្បីបម្រើដល់មនុស្សជិត ១៥០ លាននាក់នៅទូទាំងពិភពលោកក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុនប្រើបានដាក់ដំណើរការយ៉ាងទំនើបដែលដំណើរការដោយទូរស័ព្ទដៃនិង API ដែរឈានមុខគេរបស់ពិភពលោក ដើម្បីបម្រើអតិថិជនតាមរយៈ MoneyGram Online (MGO) អាជីវកម្មឌីជីថលផ្ទាល់ដល់អ្នកប្រើប្រាស់បណ្តាញលក់រាយទូទាំងពិភពលោក និងអាជីវកម្មហិរញ្ញវត្ថុដែលបានបង្កប់ អតិថិជនសហគ្រាស MoneyGram ជាសេវាកម្ម។

ព័ត៌មានបន្ថែមសូមចូលមើលក្នុងគេហទំព័រ www.MoneyGram.com

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T