អភិនិហាណាស់! ឆ្មាមួយក្បាលជួបជុំម្ចាស់វិញ ក្រោយបែកគ្នាអស់៦ឆ្នាំ

//s9.kh1.co/79/7935fcca88166b8e0f185579bb2385f0f5873466.jpg
សង្គម

 ០៧-ធ្នូ-២០២១ ៥ល្ងាច · ២ ឆ្នាំមុន

មិនមែនជារឿងធម្មតាទេ ឆ្មាសម្បុរត្រសក់មួយក្បាល បានជួបជុំនឹងរបស់ម្ចាស់ខ្លួនវិញ បន្ទាប់ពីបានបែកបាក់គ្នាអស់រយៈពេលប្រមាណ៦ឆ្នាំរួចមក។

អាមេរិក៖ នាពេលថ្មីនេះៗ មានរឿងដ៏អស្ចារ្យមួយបានកើតឡើង ដោយសារតែមានឆ្មាមួយក្បាល បានជួបនឹងម្ចាស់ខ្លួនវិញ បន្ទាប់ពីបានបែកបាក់គ្នាអស់រយៈពេល៦ឆ្នាំរួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមការអះអាងរបស់ កន្លែងសេវាថែទាំសត្វ San Antonio បាននិយាយនៅ ក្នុងហ្វេសប៊ុកថា ឆ្មាសម្បុរត្រសក់មួយក្បាលទំនងដូចជាវង្វេងផ្លូវ នៅ ពេលដែលមានអ្នករាយការណ៍ថា សត្វឆ្មាហាក់ដូចជាឈឺ។ បន្ទាប់មកអាជ្ញាធរបានរកឃើញថាឆ្មានេះមានមីក្រូឈីបនៅ ក្នុងខ្លួន ដែលផ្តល់ភាពងាយស្រួលក្នុងការរកម្ចាស់វាបាន។ មិនបង្អង់យូរ អាជ្ញាធរបានស្រាវជ្រាវឃើញអាស័យដ្ឋានម្ចាស់ឆ្មាទាល់តែបាន ប៉ុន្តែសំណាងមិនល្អ ដោយសារគ្រួសារពួកគេបានផ្លាស់ប្តូរទីលំនៅ បាត់ទៅ ហើយ។

ដោយមិនដឹងធ្វើយ៉ាងម៉េច ឆ្មាមួយនេះ​ត្រូវ​បាន​គេ​យក​ទៅ​រក្សា​ទុក​នៅ​ពេទ្យ​សត្វជាបណ្តោះអាសន្ន ប៉ុន្តែការស្វែងរកម្ចាស់ឆ្មាគឺនៅ បន្តដដែល។

យ៉ាងណាមិញ ចុងក្រោយ ឆ្មាមួយក្បាលនេះគឺបានរាយការណ៍ថាបានជួបម្ចាស់វិញហើយ ទាំងម្ចាស់ ទាំងឆ្មាបានឱបគ្នា ដោយក្តីស្រលាញ់ និងការនឹករលឹកទៀតផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ម្ចាស់ និងឆ្មា ក្រោយបានជួបគ្នាវិញ
ម្ចាស់ និងឆ្មា ក្រោយបានជួបគ្នាវិញ
ម្ចាស់ និងឆ្មា ក្រោយបានជួបគ្នាវិញ
ម្ចាស់ និងឆ្មា ក្រោយបានជួបគ្នាវិញ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T