ដំណឹងល្អ! ប្រហែលឆ្នាំក្រោយ រោងចក្រផលិត​វ៉ាក់សាំងបង្ការ​កូវីដ១៩ ​នឹងមាននៅ​​ក្នុងប្រទេសកម្ពុជា​​

//s9.kh1.co/30/3049e4d9e34279f59f111ae2228f6acdee9a750e.jpg
សង្គម

 ០៦-ធ្នូ-២០២១ ១២ល្ងាច · ២ ឆ្នាំមុន

ពេល​នេះ​ភាគី​ចិន​បាន​និង​កំពុង​តែ​មមាញឹក​ក្នុង​ធ្វើ​ទំនាក់ទំនង​ជាមួយ​ក​ម្ពុ​ជា​ដើម្បី​ធ្វើការ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​

ភ្នំពេញ៖ ​លោក​ វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ផ្លូវជាតិ​លេខ​១១​ នា​ព្រឹក​ថ្ងៃ​ទី​៦​ ធ្នូ​ ឆ្នាំ​២០២១​ នេះ​ថា ​ ពេល​នេះ​ភាគី​ចិន​បាន​និង​កំពុង​តែ​មមាញឹក​ក្នុង​ធ្វើ​ទំនាក់ទំនង​ជាមួយ​ក​ម្ពុ​ជា​ ដើម្បី​ធ្វើការ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​​បន្ត​ថា​ ​ក្រុមហ៊ុន​ស៊ី​ណូ​ហ្វា​ម​ចិន​បាននិង​​កំពុង​តែ​ធ្វើ​ការងារ​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា ហើយ​ប្រហែល​ជា​ឆ្នាំ​ក្រោយ​ប្រជាជន​កម្ពុជា​នឹង​អាច​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​ដែល​ផលិត​ក្នុងស្រុក​បាន​​។

​លោក​​បន្ថែមថា ​ខ្ញុំ​ជឿ​ង​ជាក់​ថា​ តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន ភាគី​ជា​ដៃគូរ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ​អាស៊ី​បូ​ពា៌ ការ​កសាង​សង្គម​វាសនា​រួម​សេដ្ឋ​កិច្ច កម្ពុជា ចិន…​នឹង​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍន៍​ជា​ច្រើន​នៅ​ពេល​ខាង​មុខ​។

​សូម​ជម្រាប​ថា ​ ការ​បញ្ជាក់​របស់​ឯកអគ្គរដ្ឋទូត​ចិនបែបនេះ ​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ បាន​ស្នើ​ភាគី​ចិន​នាំ​យក​ផលិតផល​វត្ថុ​ធាតុ​ដើម ដើម្បី​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​អាច​លក់​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​ដែល​ត្រូវការ​៕

https://s9.kh1.co/__image/w=640,h=365,q=100/56/56621137f688afc68601a3196f46fba68f5ced65.png
https://s9.kh1.co/__image/w=640,h=350,q=100/b9/b9dd87745fc19d278ba2ce033424015ed1bda8a9.png
https://s9.kh1.co/__image/w=650,h=434,q=100/77/777ee12af61501d69383aebc7a08944880dd6194.png
https://s9.kh1.co/__image/w=640,h=480,q=100/a5/a5fefc22841dc64d4368c4113cdb5a7bb377df8f.png
https://s9.kh1.co/__image/w=650,h=434,q=100/03/0360b4506013098dd7c0db4f656a8d2dc8db2fcd.png
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T