ចុមយក្ស! លោក Rangnick កំពុងរំអុក Man UTD ឱ្យផ្ទេរយកសំណព្វចិត្តរបស់ Xavi តម្លៃ ៦០លានរូបនេះ

//s9.kh1.co/fc/fc2670ab6ca86bd48d15c44a5b5ff277581bc988.jpg
កីទ្បា

 ០៦-ធ្នូ-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

លោក Rangnick កំពុងរំអុក Man UTD ឱ្យផ្ទេរយកសំណព្វចិត្តរបស់ Xavi តម្លៃ ៦០លានរូបនេះ

បរទេស៖ យោងតាមរបាយការណ៍បានឱ្យដឹងថា ក្លិប Manchester United បានច្រានចោលលទ្ធភាពនៃការចង់បាន Philippe Coutinho ហើយពេលនេះលោក Ralf Rangnick ដែលជាគ្រូបង្វឹកថ្មីបានបង្វែរទិសដៅ ដោយចង់បាន Frenkie de Jong របស់ Barcelona ជំនួសវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Philippe Coutinho
Philippe Coutinho

ក្លិប Barcelona បានរៀបចំរួចរាល់ហើយដើម្បីបើកភ្លើងខៀវឱ្យ Coutinho ចាកចេញពីទឹកដី Camp Nou, ជាមួយគ្នានេះ ក្លិបអ្នកមានបុណ្យចង់ឱ្យខ្សែបម្រើប្រយុទ្ធសញ្ជាតិ ប្រេស៊ីល ផ្លាស់ទៅ ចូលរួមជាមួយ Man UTD, នេះបើយោងតាមការចុះផ្សាយរបស់កាសែត El Nacional។

Frenkie de Jong
Frenkie de Jong

ទោះបីជាយ៉ាងណាក៏ដោយ, ក្រុមបិសាចក្រហមគឺមិនមានចំណាប់អារម្មណ៍ចង់ចុះកុងត្រាយកតារាឆ្នើមវ័យ ២៩ ឆ្នាំរូបនេះឡើយ, ប៉ុន្តែផ្ទុយមកវិញបើតាមប្រភពព័ត៌មានរបស់ អេស្ប៉ាញដដែលបានអះអាងថា Man UTD កំពុងចាប់អារម្មណ៍ចង់បាន De Jong ជាខ្លាំង, ខណៈខ្សែបម្រើសញ្ជាតិ ហូល្លង់រូបនេះមានតម្លៃខ្លួនចំនួន ៦០ លានផោន​ ឬប្រមាណជា (៨០ លានដុល្លាអាមេរិក)៕

Ralf Rangnick
Ralf Rangnick

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T