សូម្បីតែសត្វមិនលើកលែង! ដំរីទឹក ២ក្បាល រកឃើញវិជ្ជមាន កូវីដ ១៩

//s9.kh1.co/ab/aba7edf4e6a088d9e5c9650fcdc6f1a0134d9266.jpg
សង្គម

 ០៦-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

សួនសត្វ បាននិយាយថា ដំរីទឹក ដែលមានឈ្មោះថា Imani និង Hermien រកឃើញវិជ្ជមានកូវីដ ១៩ ក្រោយចេញរោគសញ្ញាហៀរសំបោរ។

បរទេស៖ សត្វដំរិទឹកពីរក្បាល នៅសួនសត្វមួយក្នុងទីក្រុង Antwerp ប្រទេសបែលហ្ស៊ិក បានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19 នៅក្នុងអ្វីដែលត្រូវបានគេជឿថាជាការឆ្លងដំបូងដែលត្រូវបានរាយការណ៍នៅក្នុងប្រភេទសត្វនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែល បានបន្តទៀតថា ដំរីទឹកពីរក្បាលនេះ ដែលមានឈ្មោះថា Imani និង Hermien មិនបានបង្ហាញរោគសញ្ញាអ្វីក្រៅពីហៀរសំបោរទេ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ការចេញផ្សាយបាននិយាយថា គេមិនដឹងថាពួកវា ត្រូវបានប៉ះពាល់នឹងមេរោគដោយរបៀបណា ហើយក៏មិនដឹងជាតាមរយៈណានោះទេ ដោយអ្នកមើលថែរបស់ពួកវា មិនបានបង្ហាញពីរោគសញ្ញាកូវីដ ១៩ ណាមួយឡើយ ហើយទាំងអស់ត្រូវបានធ្វើតេស្តអវិជ្ជមានចំពោះមេរោគនេះ។

យ៉ាងណាមិញ នេះគឺជាការចម្លងរោគដំបូងគេបង្អស់ដែលគេស្គាល់នៅក្នុងប្រភេទសត្វនេះ។ នៅទូទាំងពិភពលោក មេរោគនេះត្រូវបានរាយការណ៍ភាគច្រើន បានកើតនៅក្នុងសត្វស្វា និងសត្វក្ងាន ហើយជាពិសេសសត្វឆ្មា និងសត្វឆ្កែ គឺជាក្រុមឈានមុខគេនៃប្រភេទសត្វដែលរងផលប៉ះពាល់ដោយវីរុសនេះដូច្នេះដែរ៕

ប្រភព៖ CNN

រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T