អគ្គិភ័យឆាបឆេះអស់ផ្ទះចំនួន ១២ខ្នង និងបំផ្លាញសំភារ:ទាំងស្រុង ដោយសារតែ…

//s9.kh1.co/a0/a0f10382100fe2fef6a9f4ee356e3a0d8097657f.jpg
សង្គម

 ០៦-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​ ដោយសារ​តែ​ការ​ដុត​ទៀន​ មិន​ប្រុង​ប្រយ័ត្ន​ ក៏​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ចំនួន​ ១២​ខ្នង​ និង​សម្ភារៈ​មួយ​ចំនួន​ទាំងស្រុង​ កាលពីម្សិលមិញនេះ។

(​ភ្នំពេញ​)​ ៖​ គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​  ដោយសារ​តែ​ការ​ដុត​ទៀន​  មិន​ប្រុង​ប្រយ័ត្ន​  ក៏​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ចំនួន​  ១២​ខ្នង​  និង​សម្ភារៈ​មួយ​ចំនួន​ទាំងស្រុង​  ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០២១​  វេលា​ម៉ោង​៧​និង​៣៥​នាទី​  មាន​ករណី​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​មណ្ឌល​សុខភាព​គីឡូម៉ែត្រ​លេខ​៩​ មួយ​ដែល​បាន​កើតឡើង​ ស្ថិត​នៅ​ចំណុច​ផ្លូវ​ ជាតិ​លេខ​៥​  ភូមិ​៥​  ក្រុម​៤​ សង្កាត់​ច្រាំង​ចំរេះ​ទី​១​  ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​  ព្រមទាំង​ឆេះ​បំផ្លាញ​អស់​ចំនួន​ ១២​ខ្នង​ផ្ទះ​តូច​ និង​សម្ភារ​ប្រើប្រាស់​អស់ទាំង​ស្រុង​ផង​ដែរ​។​   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​លោក​វរសេនីយ៍ឯក​  ព្រហ្ម​  យ៉​ន​  នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​  និង​សង្គ្រោះ​  នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​  ម្ចាស់​ទីតាំង​បង្ករ​គឺជា​សំណង់​មិន​រៀបរយ​ចំនួន​  ១២​ខ្នង​ផ្ទះ​តូច​  ហេ​ី​យ​បាន​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​មានឈ្មោះ​  ចាន់​  សារី​ម​  ភេទ​ស្រី​  អាយុ​៦១​ឆ្នាំ​  មុខរបរ​ គ្រូ​តំប្បាញ​ ចំពោះ​មូលហេតុ​  នៃ​ការ​ឆាបឆេះ​  បណ្តាល​មក​ពី​ការ​ដុត​ទៀន​បង្ក​ជា​អគ្គិភ័យ​។​      

​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​ បណ្តាល​ឲ្យ​ឆាបឆេះ​ ឈើ​លើ​ថ្ម​ក្រោម​ ទំហំ​ (១៥​ម៉ែត្រ​ x​ ១៥​ម៉ែត្រ​ )​  ឆេះ​សំណង់​មិន​រៀបរយ​  ១២​ខ្នង​ផ្ទះ​តូច​  និង​រាលដាល​ដល់​ផ្ទះ​សិប្បកម្ម​សូត្រ​តម្បាញ​  និង​ហូល​  ខូចខាត​កុំព្យូទ័រ​ចំនួន​  ៣​គ្រឿង​,​  ទូរ​ទឹកកក​ចំនួន​  ១​គ្រឿង​,​  លុយ​ខ្មែរ​ចំនួន​  ២​លាន​រៀល​  និង​លុយ​ដុល្លារ​ចំនួន​  ១០០០​ដុល្លារ​  អស់ទាំង​ស្រុង​។​

​សម្រាប់​ប្រតិបត្តិការ​សង្គ្រោះ​វិញ​ កម្លាំង​ជំនាញ​របស់​បាន​ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​ ចំនួន​  ១៣​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​  ២៦​ឡាន​ ស្មើរ​នឹង​ ១០៤​ម៉ែត្រគូប​  និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជំនួយ​របស់​សាលា​ខណ្ឌឫស្សីកែវ​  ចំនួន​  ១​គ្រឿង​  ប្រេ​ី​ប្រាស់​ទឹក​អស់​  ២​ឡាន​  ស្មើនឹង​  ៨​ម៉ែ​ត្រូ​គូប​  ទើប​រលត់​ទាំងស្រុង​ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​នា​ថ្ងៃ​ដដែល​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

សូមទស្សនារូបភាពខាងក្រោម៖

សកម្មភាពពន្លត់អគ្គិភ័យនៅ ទីតាំងដែលឆេះ
សកម្មភាពពន្លត់អគ្គិភ័យនៅ ទីតាំងដែលឆេះ
សកម្មភាពពន្លត់អគ្គិភ័យនៅ ទីតាំងដែលឆេះ
សកម្មភាពពន្លត់អគ្គិភ័យនៅ ទីតាំងដែលឆេះ
ទីតាំងដែលខូចខាតក្រោយការពន្លត់
ទីតាំងដែលខូចខាតក្រោយការពន្លត់
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T