ទម្រង់លេងល្អពេក! តារាឆ្នើម Man UTD រូបនេះ គិតថាការប្រកួតក្នុងតង់ទីមួយយប់មិញ គួរតែស៊ីបានច្រើនគ្រាប់

//s9.kh1.co/fb/fb08b32d682ad4f364f25d893549edfb28f217d1.jpg
កីទ្បា

 ០៦-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

តារាឆ្នើម Man UTD រូបនេះគិតថា ការប្រកួតក្នុងតង់ទីមួយកាលពីយប់មិញ គួរតែបានស៊ីច្រើនគ្រាប់។

អង់គ្លេស៖ ជឿជាក់ថា ប្រិយមិត្ដបាល់ទាត់ភាគច្រើន ជាពិសេសអ្នកគាំទ្ររបស់ក្រុមបិសាចក្រហម Manchester United ប្រាកដជាភ្ញាក់ផ្អើលចំពោះទម្រង់លេងគួរឲ្យចាប់អារម្មណ៍ ក្រោមការដឹកនាំរបស់លោក Ralf Rangnick ក្នុងការប្រកួតទល់នឹងក្រុម Crystal Palace កាលពីយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ពិតណាស់ក្រុម ក្រុមម្ចាស់ផ្ទះ Man United ហាក់បានដាក់សម្ពាធលើក្រុមភ្ញៀវ Crystal Palace ខ្លាំង ជាពិសេសក្នុងវគ្គទីមួយតែម្ដង តាមរយៈការគ្រប់គ្រងបាល់ និងការបង្កើតឳកាសស៊ុតសំដៅ ទីជាដើម ។ ប៉ុន្ដែនៅ ទីបំផុត បានយកឈ្នះត្រឹមលទ្ធផល ១ ទល់នឹង ០ ប៉ុណ្ណោះ ដែលជាការស៊ុតបញ្ចូលទីពីចម្ងាយរបស់ខ្សែបម្រើ Fred។

Bruno Fernandes
Bruno Fernandes

ចំពោះទម្រង់លេងនេះដែរ បានធ្វើឲ្យ Bruno Fernandes គិតថានៅ ដើមវគ្គទីមួយ ក្រុមរបស់ខ្លួនគួរតែស៊ុតបញ្ចូលទីលើគូប្រកួតបានច្រើនគ្រាប់។ ខ្សែបម្រើសញ្ជាតិព័រទុយកាល់រូបនេះ បានប្រាប់សារព័ត៌មាន BBC ថា៖

យើងសប្បាយចិត្ដ ព្រោះយើងទទួលបាន៣ពិន្ទុ តែលទ្ធផលគួរតែល្អជាងនេះ។ ខ្ញុំគិតថាវាអាស្រ័យលើការប្រកួត ពេលខ្លះអ្នកត្រូវដាក់សម្ពាធច្រើន ពេលខ្លះតិច ប៉ុន្ដែយប់មិញនេះ កីឡាករគ្រប់គ្នាដឹងថាអ្នកចាក់ការថ្មី ចង់ឲ្យពួកយើងដាក់សម្ពាធច្រើន។ ២៥នាទីដំបូង គឺមិនគួរឲ្យជឿទេ ​ចង្វាក់លេងរបស់ពួកយើងពិតជាអស្ចារ្យ យើងគួរតែអាចស៊ុតបញ្ចូលទីបានច្រើនក្នុងតង់ទីមួយ៕

Bruno Fernandes
រូបភាព
រូបភាព

ប្រភពtribuna

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T