មិនមែន Bruno ទេ! លោក Hargreaves ជឿជាក់ថា តំបន់កណ្តាលមានតែម្នាក់នេះប៉ុណ្ណោះដែលលេងត្រូវជើងគ្នាខ្លាំងជាមួយ CR7

//s9.kh1.co/ff/ffa96c0f90bdb044859d964dcb0d76f96d2113ce.jpg
កីទ្បា

 ០៦-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

លោក Hargreaves ជឿជាក់ថា តំបន់កណ្តាលមានតែម្នាក់នេះប៉ុណ្ណោះដែលលេងត្រូវជើងគ្នាខ្លាំងជាមួយ CR7

បរទេស៖ លោក Owen Hargreaves បានគាំទ្រឱ្យ Paul Pogba ត្រឡប់មកលេងនៅ តំបន់ខ្សែបម្រើកណ្តាលរបស់ Manchester United វិញ បើទោះបីជាយប់មិញ Fred និង Scott McTominay បង្ហាញទម្រង់លេងល្អគួរឱ្យកត់សម្គាល់ក្តី ហើយលោកជឿជាក់ថា ការត្រឡប់មកវិញរបស់កីឡាករសញ្ជាតិ បារាំង និងអាចនាំផលចំណេញមកកាន់ Cristiano Ronaldo

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Paul Pogba
Paul Pogba

គួរបញ្ជាក់ថា ជំនួបដែល Man UTD បានបំបាក់ក្រុម Crystal Palace ១-០ នៅទឹកដី Old Trafford យប់មិញនេះ គឺជាការដឹកនាំដំបូងរបស់គ្រូបង្វឹកថ្មីលោក Ralf Rangnick, ខណៈនៅ ក្នុងការប្រកួតនេះគឺមិនមានវត្តមានរបស់ Pogba ទេ ដោយសារគេជាប់មានបញ្ហារបួស ដែលជាហេតុធ្វើឱ្យគ្រូបង្វឹកសញ្ជាតិ អាល្លឺម៉ង់ ដាក់ Fred និង McTominay ចាប់ដៃគូគ្នានៅ តំបន់បម្រើវិញ។

Fred និង McTominay
Fred និង McTominay

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Premier League Productions លោក Hargreaves បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

និយាយឱ្យចំទៅ ប្រសិនបើ Pogba ចូលលេងជំនួស Fred និង McTominay ហើយស្របពេល Man UTD កំពុងលេងគៀបសង្កត់ទៅ លើគូប្រកួតបែបនេះទៀត, ខ្ញុំជឿជាក់ថា មានតែគាត់ (Pogba) ទេដែលអាចចែកបាល់បានល្អទៅ កាន់ Cristiano Ronaldo។ ខ្ញុំគិតថាថ្ងៃនេះពួកគេលេងបានល្អហើយ, ប៉ុន្តែ Marcus Rashford រៀងមិនសូវមានសកម្មភាពបន្តិច, ចំណែក Bruno Fernandes ក៏ដូចគ្នា...៕

  លោក Owen Hargreaves
  លោក Owen Hargreaves
  លោក Owen Hargreaves

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T