ដឹងម៉េចម៉ាស្រុក​ Oppa! មនុស្សច្រើននាក់រង់ចាំ ឈរតំរង់ជួរ ធ្វើតេស្តកូវីដ១៩ នៅកូរ៉េខាងត្បូង

//s9.kh1.co/cd/cd5e23a0291d75a9158b87aa1f5282a5ec816766.jpg
សង្គម

 ០៦-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

អ្នកដែលរស់នៅ កំពុងរង់ចាំក្នុងជួរអស់ជាច្រើនម៉ោង ដើម្បីធ្វើតេស្តរកកូវីដ ១៩ ។

សេអ៊ូល៖ យោងតាមលោក Kukmin Ilbo ប្រជាជននៅទីក្រុងសេអ៊ូលបានរង់ចាំលើសពីពីរម៉ោង ដើម្បីធ្វើតេស្តរក កូវីដ ១៩។ មនុស្សជាច្រើនដែលសម្រេចចិត្តដើរចេញពីការចាំតម្រង់ជួរដើម្បីធ្វើតេស្ត អំឡុងពេលអាហារថ្ងៃត្រង់របស់ពួកគេ ដែលបានធ្វើឲ្យពួកគេមានការត្អូលត្អែលជាខ្លាំង ព្រោះតែមានមនុស្សជាច្រើនបានឈរតម្រង់ជួរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅខាងក្រៅកន្លែងធ្វើតេស្តនៅ  Songpa-gu មានអ្នកតម្រង់ជួរ ជាបន្ទាត់ដែលមានប្រវែងរហូតដល់កន្លះគីឡូដី។ ខ្សែបន្ទាត់នេះបានបង្កើតជារង្វង់ជុំវិញសណ្ឋាគារ ដែលមានទីតាំងនៅខាងក្រោយការិយាល័យក្នុងតំបន់ Songpa-gu

គួររំលឹកផងដែរថា នៅថ្ងៃទី ៤ ខែធ្នូ ចំនួនករណីថ្មីនៃអ្នកឆ្លងកូវីដ ១៩ បានឈានដល់កម្រិតខ្ពស់បំផុតនៃតួលេខ ៥, ១៨២ ករណី ។ ដោយសារតែការកើនឡើងនេះ ត្រូវបានគេកំណត់ចំនួនមនុស្សអតិបរមា សម្រាប់ការជួបជុំឯកជននឹងមានចំនួន ៦ នាក់ នៅក្នុងក្រុង សម្រាប់រយៈពេល ៤ សប្តាហ៍ខាងមុខនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយមិនគិតពីមានការចាក់វ៉ាក់សាំងក៏ដោយ៕

ប្រភព៖ Allkpop

រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T