អីយ៉ាស់! គ្រូបង្វឹករូបនេះ ឲ្យតម្រុយថាគាត់ត្រៀមខ្លួនរួចរាល់ហើយ ក្នុងការដឹកនាំ Man UTD

//s9.kh1.co/da/da8d754d6772fb4948aa0361db0c77231250490a.jpg
កីទ្បា

 ០៦-ធ្នូ-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

អ្នកចាត់ការក្រុម ​Ajax របស់ប្រទេសហូឡង់ លោក Erik ten Hag បានបង្ហើបថា លោកពេញចិត្ដនឹងទៅដឹកនាំក្រុមនៅបរទេស។

អឺរ៉ុប៖ អ្នកចាត់ការក្រុម ​Ajax របស់ប្រទេសហូឡង់ លោក Erik ten Hag បានបង្ហើបថា លោកពេញចិត្ដនឹងទៅ ដឹកនាំក្រុមនៅ បរទេស ខណៈដែលលោកក៏ជាបេក្ខភាពគ្រូបង្វឹកមួយរូប ដែលក្លិប Manchester United ចង់ហៅ ទៅ ដឹកនាំផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ten Hag
លោក Ten Hag

ពិតណាស់ បច្ចុប្បន្នក្លិប Man United បានតែងតាំងអតីតអ្នកចាត់ការក្រុម RB Leipzig គឺលោក Ralf Rangnick ជាអ្នកចាត់ការបណ្ដោះអាសន្នរហូតដល់ចប់រដូវកាល ហើយលោកនឹងផ្លាស់ប្ដូរតួនាទីទៅ ធ្វើជាអ្នកប្រឹក្សារបស់ក្លិបវិញ នារដូវក្ដៅ។

ដូច្នេះក្លិប Man United ត្រូវរកអ្នកជំនួសតំណែងក្នុងរយៈពេលវែង ឲ្យបានមុនរដូវកាលថ្មី ២០២២/២០២៣។ ខណៈក្លិបបានដាក់ការចាប់អារម្មណ៍លើអ្នកចាត់ការជាច្រើនរូប ហើយក្នុងនោះរួមមានលោក Ten Hag ផងដែរ។

ក្រុម Man United
ក្រុម Man United

យ៉ាងណាមិញ ថ្មីៗនេះដែរ លោក Ten Hag បានបង្ហើបសញ្ញាល្អសម្រាប់ក្លិបមានមូលដ្ឋាននៅ ទីក្រុង Manchester ផងដែរ ដោយលោកសារភាពថានឹងរីករាយក្នុងការចូលកាន់តំណែងនៅ ក្នុងក្លិបកំពូលមួយ នៅ ក្រៅ ប្រទេសហូឡង់។

លោក Ten Hag
លោក Ten Hag

លោកបាននិយាយថា៖

ខ្ញុំគិតថា ខ្ញុំត្រៀមខ្លួនរួចរាល់សម្រាប់ទទួលយកវា។ ខ្ញុំនឹងរីករាយក្នុងការទទួលយកការប្រកួតប្រជែងនោះ ប៉ុន្ដែខ្ញុំក៏នឹងមិនដេញចាប់យកឳកាសនោះខ្លាំងពេកដែរ។ ប្រសិនបើឳកាសនោះមិនមកដល់ ខ្ញុំមិននិយាយថាអាជីពជាគ្រូបង្វឹករបស់ខ្ញុំបរាជ័យទេ។ ប៉ុន្ដែខ្ញុំគិតថា ខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលយកការប្រកួតប្រជែងនោះ៕

លោក Ten Hag

ប្រភពsportskeeda

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T