ទម្រង់លេងប្លែកណាស់! ដឹកនាំប្រកួតដំបូងលោក Rangnick ជួយឱ្យ Man UTD បំបាក់ Crystal ១-០(មានវីដេអូ)

//s9.kh1.co/8c/8c9c9b9eff7484d2d728a3054fd514670b9ed231.jpg
កីទ្បា

 ០៦-ធ្នូ-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

ដឹកនាំប្រកួតដំបូងលោក Rangnick ជួយឱ្យ Man UTD បំបាក់ Crystal ១-០

បរទេស៖ កាលពីរាត្រីថ្ងៃ អាទិត្យ កន្លងទៅ ត្រូវនឹងថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ ក្រុមម្ចាស់ផ្ទះ Manchester United បានបើកទ្វារកីឡដ្ឋាន Old Trafford របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Crystal Palace នៅក្នុងការប្រកួតសប្តាហ៍ទី ១៥ នៃក្របខណ្ឌ Premier League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ជំនួបនេះក៏ជាការដឹកនាំដំបូងផងដែររបស់លោក Ralf Rangnick ក្រោយលោកឡើងកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្ន បន្ទាប់ពី Man UTD បានបណ្តេញលោក Ole Gunnar Solskjaer ចេញពីតំណែង, ហើយជារឿងល្អថែមទៀត ដែលយប់មិញក្រុមបិសាចក្រហម បានយកឈ្នះទៅ លើក្រុម Crystal Palace ក្នុងលទ្ធផល ១ ទល់នឹង ០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា មួយគ្រាប់នេះកើតឡើងនៅ នាទីទី ៧៧ តាមរយៈការស៊ុតបញ្ចូលទីរបស់ Fred, ហើយមួយគ្រាប់នេះទៀតសោតបានជួយឱ្យក្រុមបិសាចក្រហមទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ និងបច្ចុប្បន្នបានឡើងមកឈរលេខរៀងទី ៦ វិញមាន ២៤ ពិន្ទុ, ចំណែកឯក្រុម Crystal កំពុងឈរនៅ លេខរៀងទី ១៣ មាន ១៦ ពិន្ទុ៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T