ទំនងណាស់! Chelsea កំពុងសម្លឹងឃើញកំផែងដ៏រឹងមាំរបស់ PSG រូបនេះ ដើម្បីទុកជំនួសខ្សែការពារមួយចំនួនដែលរៀបនឹងផុតកុងត្រា

//s9.kh1.co/0a/0a241cf47af9a89737f8000a4970c7a9cc11ee2b.jpg
កីទ្បា

 ០៥-ធ្នូ-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

Chelsea កំពុងសម្លឹងឃើញកំផែងដ៏រឹងមាំរបស់ PSG រូបនេះ ដើម្បីទុកជំនួសខ្សែការពារមួយចំនួនដែលរៀបនឹងផុតកុងត្រា

បរទេស៖ ក្លិប Chelsea យកបានត្បូងពេជ្រម្នាក់ហើយពីក្រុម Paris Saint-Germain នោះគឺអ្នកចាត់ការលោក Thomas Tuchel, ហើយថ្មីៗនេះទៀតសោតក្រុម តោខៀវ ត្រូវបានគេរាយការណ៍មកថាកំពុងចាប់អារម្មណ៍ចង់បានកំផែងដ៏រឹងមាំម្នាក់ទៀត របស់ក្រុមអ្នកមានបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Thomas Tuchel
Thomas Tuchel

យោងតាមប្រភពសារព័ត៌មាន TeamTalk របស់ប្រទេស អេស្ប៉ាញ បានឱ្យដឹងថា Chelsea កំពុងពិចារណាលើការនាំយក Marquinhos ខ្សែការពារកណ្តាលសញ្ជាតិ ប្រេស៊ីលមកកាន់ទឹកដី Stamford Bridge, ខណៈជើងក្រោមរបស់ PSG រូបនេះកំពុងផ្សារភ្ជាប់ទំនាក់ទំនងខ្លាំងមែនទែនក្នុងការផ្លាស់មកកាន់ទឹកដី អង់គ្លេស នៅរដូវក្តៅខាងមុខ។

Thomas Tuchel និង Marquinhos
Thomas Tuchel និង Marquinhos

ជាការពិតណាស់ Chelsea មានខ្សែការពារមួយចំនួនគឺជិតផុតកុងត្រានៅរដូវកាលខាងមុខនេះហើយ, ក្នុងនោះមាន Antonio Rudiger និង Andreas Christensen ខណៈពួកគេក៏ប្រហែលជានឹងចាកចេញផងដែរ។ យ៉ាងណាមិញ ក្រុមតោខៀវត្រូវបានគេមើលឃើញថា នឹងអាចមានលទ្ធភាពខ្ពស់ក្នុងការយកបាន Marquinhos ដោយសាររូបគេនិងលោក Tuchel គឺមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាខ្លាំងមែនទែន៕

Marquinhos
Marquinhos

ប្រភពFootball London

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T