ចឹងតើ! ទើបមិនចង់ឲ្យកូនធ្វើរឿងនេះ ព្រោះតែ អតីតស្វាមី Zhao Liying ធ្លាប់ជួបគ្រោះ ស្ទើរបាត់បង់ជីវិត

//s9.kh1.co/71/711515a6de51c6fc033f20e8efea79e99e0c5adb.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

មិននឹកស្មានថា តារាប្រុស លោក​ Feng Shaofeng ធ្លាប់ជួបគ្រោះថ្នាក់ស្ទើរតែបាត់បង់ជីវិត ដែលជាហេតុធ្វើឲ្យលោក មិនចង់ឲ្យកូនប្រុសរបស់ខ្លួន រៀនប្រណាំងឡាននោះឡើយ

ចិន៖ មកទល់នឹងពេលនេះ ជីវិតអាពាហ៍ពិពាហ៍ដែលបញ្ចប់ជាផ្លូវការ រវាង តារាស្រី Zhao Liying និង អតីទស្វាមី Feng Shaofeng នៅតែធ្វើឲ្យមហាជនសោកស្ដាយចំពោះទំនាក់ទំនងមួយនេះ ហើយបន្ទាប់ពី បានចែកផ្លូវគ្នាដើររៀងខ្លួនហើយ អ្នកទាំងពីរក៏បានបង្ហើបថា នឹងចិញ្ចឹមកូនជាមួយគ្នា ប៉ុន្តែ នៅពេលនេះកូនប្រុសរបស់អ្នកទាំងពីរ កំពុងតែស្ថិតនៅគ្រួសារខាងឪពុក ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ទាក់ទងនឹងកូនប្រុសរបស់អតីតប្ដីប្រពន្ធគូនេះ ស្រាប់តែមានទំព័រដ៏ល្បី BJH បង្ហាញពីអត្ថបទមួយ និងបានលាតត្រដាងថា នៅក្នុងដំណើរការចិញ្ចឹម លោក Feng Shaofeng បានសន្យាខ្លួនឯងថា ខ្លួននឹងមិនបង្រៀនកូន ឱ្យលេងកីឡាមួយ ដែលជាការប្រណាំងឡាននោះឡើយ។

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់តារាប្រុស​រូប​នេះផ្ទាល់ លោក​ធ្លាប់បាន​ចំណាយ​ពេល​ជាច្រើន​ក្នុង​ការ​រៀន​ប្រណាំង ចូល​រួម​ប្រកួត​ប្រជែង​ ដើម្បី​បំពេញ​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន។ តែនៅពេលដែលបានក្លាយជាឪពុកគេហើយ លោកមិនចង់ឱ្យកូនប្រុសរបស់ខ្លួន ចូលរួមក្នុងសកម្មភាពដ៏គ្រោះថ្នាក់នេះទេ។

អ្វីដែលសំខាន់នោះគឺ ខាងប្រព័ន្ធ​ផ្សព្វផ្សាយមួយនេះ​ ថែមទាំង​បាន​លាតត្រដាងទៀត​ថា កាលពី ១០ ឆ្នាំមុន អតីត​ស្វាមី​របស់ Zhao Liying បាន​ជួប​ឧបទ្ទវហេតុ​ធ្ងន់ធ្ងរ ​ស្ទើរតែ​បាត់បង់​ជីវិត ទៀតផង តែទោះបីជា រូបលោក អាចរក្សាអាយុជីវិតរបស់ខ្លួនបានក៏ដោយ ប៉ុន្តែ វាបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ចិត្តគំនិតរបស់តារាសម្តែងរូបនេះ ទើបមិនចង់​ឱ្យ​កូន​រៀន​ប្រណាំង ចំពោះសកម្មភាពកីឡាមួយនេះ ផងដែរ។ 

យ៉ាងណាមិញ ខាងប្រភពដដែលនេះ ក៏បានលើកឡើងថា ការឃើញកូន មានសុខភាពល្អ និងធំធាត់ឡើង គឺជាបំណងប្រាថ្នារបស់ឪពុកម្តាយគ្រប់គ្នា ហើយប្រហែល​ដោយសារ​ តែធ្លាប់ឆ្លងកាត់​គ្រា​ដ៏​គ្រោះថ្នាក់ និង​លំបាក ទើបលោក Feng Shaofeng កាន់តែ​ព្រួយបារម្ភ​ចំពោះ កូនប្រុសរបស់ខ្លួន៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Feng Shaofeng
Feng Shaofeng
 Feng Shaofeng
 Feng Shaofeng
Zhao Liying 
Zhao Liying 
Zhao Liying និង Feng Shaofeng
Zhao Liying និង Feng Shaofeng
Zhao Liying និង Feng Shaofeng
Zhao Liying និង Feng Shaofeng
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T