Single មានអីមិនល្អ បើសូម្បី Idol ទាំងសង្ហាទាំងស្អាត ក៏នៅ Single តាំងពីកើតដូចគ្នាដែរហ្នឹង

//s9.kh1.co/cb/cb724734fe45bab4c95421eb05de5d0bc661553f.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ពិតជាពិបាក​នឹង​ជឿណាស់​ថា តារា​ខ្លះ​មិន​ធ្លាប់​មាន​ទំនាក់​ទំនង​ពិត​ប្រាកដ​ពី​មុន​មក តែបើតាមសមីខ្លួន Idol ទាំងនោះបង្ហើបគឺពួកគេពិតជាមិនធ្លាប់មានទំនាក់ទំនងស្នេហានោះទេពីមុនមក

កូរ៉េខាងត្បូង ៖ យើងទាំងអស់គ្នាដឹងហើយថា តារា kpop ត្រូវបានគេស្គាល់ដោយសារទេពកោសល្យ ដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេ ជាមួយនឹងរូបរាងដ៏ស្រស់សង្ហា ឬស្អាតលើសលប់ និងមានមន្តស្នេហ៍ ព្រមជាមួយនឹងបុគ្គលិកលក្ខណៈដ៏ល្អផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែតើអ្នកដឹងទេថា ទោះបីជាមានមុខមាត់ដ៏គួរឱ្យទាក់ទាញដូចជាពួកគេ ក៏តារាមួយចំនួនប្រហែលជាមិនធ្លាប់មាន ទំនាក់ទំនងស្នេហាពិតប្រាកដពីមុនមក ដែលពិតជាគួរឱ្យភ្ញាក់ផ្អើល និងមិនគួរឲ្យជឿណាស់មែនទេ? 

នៅក្នុងអត្ថបទនេះ យើងនឹងចែករំលែកជាមួយអ្នក នូវតារា Kpop ប្រុសស្រីទាំង ៦ ដែលមិនធ្លាប់ណាត់ជួបពីមុនមក ហើយនឹងផ្តល់ឱ្យអ្នកគាំទ្រ kpop គ្រប់រូប នូវក្តីសង្ឃឹមដែលប្រហែលជា ពួកគេអាចណាត់ជួបជាមួយ idol របស់ពួកគេ នៅថ្ងៃណាមួយក៏ថាបាន។

១. V សមាជិកក្រុម BTS

នៅក្នុងបទសម្ភាសន៍ជាមួយ BTS សមាជិកត្រូវបានសួរថា តើមានអ្នកណាដែលមិនធ្លាប់ណាត់ជួបទេ? ហើយ V បានសារភាពថា ខ្លួនមិនដែលណាត់ជួបបែបពិតប្រាកដជាមួយនឹងនារីណាម្នាក់នោះទេ កាលដែលលោកធ្លាប់មានមិត្តស្រីពីមុនមក គឺដោយសារតែខ្លួនមានអារម្មណ៍មិនល្អ ដែលបដិសេធការសារភាពរបស់អ្នកដទៃ ហើយទំនាក់ទំនងរបស់លោកទាំងអស់ បានបញ្ចប់ក្នុងរយៈពេលតិចជាង ២០ ថ្ងៃ។  

V
V

២. Minhyun សមាជិកក្រុម NU'EST  

Minhyun បានសារភាពថា លោកមានមិត្តស្រីនៅសាលាមធ្យមសិក្សា ប៉ុន្តែពួកគេនៅក្នុងកម្មវិធីប្រាប់ Minhyun ថា ការណាត់ជួបតាមអ៊ីនធើណែតមិនរាប់បញ្ចូល ជាទំនាក់ទំនងនោះទេ ហើយពួកគេបានយល់ព្រម ដោយនិយាយថា Minhyun គឺពិតជានៅលីវតាំងពីកំណើត។

Minhyun
Minhyun

៣. Gongchan សមាជិកក្រុម B1A4

ក្នុងអំឡុងពេលកម្មវិធីមួយ សមាជិកទាំងអស់នៃក្រុម B1A4 បានសារភាពថា ពួកគេមានអាយុដែលពួកគេបានថើបជាលើកដំបូង លើកលែងតែ Gongchan ដែលក្រោយមក Gongchan បាន​ទទួល​ស្គាល់​ថា លោក​ធ្លាប់​តែ​ឃើញ​គេថើប​គ្នា​ក្នុង​ភាពយន្ត​ប៉ុណ្ណោះ ហើយ​ខ្លួន​មិន​ដែល​ណាត់​ជួប​ពី​មុន​មកនោះ​ទេ។ 

Gongchan
Gongchan

៤. CHUNG HA  

នៅក្នុងបទសម្ភាសន៍មួយ Chungha បាននិយាយថា នាងមិនដែលមានមិត្តប្រុសទេ ហើយអ្នកដែលជិតស្និទ្ធបំផុត ដែលនាងធ្លាប់ណាត់ជួបគឺ ផ្ញើសារទៅកាន់បុរសម្នាក់អស់រយៈពេលមួយខែ ប៉ុន្តែគ្មានអ្វីកើតឡើងនោះទេ។

CHUNG HA
CHUNG HA

៥. Hanbin 

Hanbin ធ្លាប់បានណែនាំខ្លួនឯងថាជា នរណាម្នាក់ដែលនៅលីវអស់រយៈពេល ២០ ឆ្នាំ ដែលបណ្តាលឱ្យសមាជិកនៃកម្មវិធីចោទសួរ ពីការពិតនៅក្នុងរឿងនេះ ទោះ​ជា​យ៉ាង​ណា Hanbin បាន​ទទូច​ថា ​លោក​មិន​ដែល​មាន​ទំនាក់ទំនង ​ឬ​ថើប​នរណា​ម្នាក់​ឡើយ។

Hanbin
Hanbin

៦. Kei សមាជិកក្រុម Lovelyz 

ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ Kei បញ្ជាក់​ថា នាង​មិន​ដែល​ណាត់​ជួបនោះទេ ជាពិសេគឺ​ដោយ​សារ​តែ​ជីវិត​ជា​អ្នក​ហ្វឹកហាត់​របស់​នាង៕

Kei
Kei

ប្រភព : Kstarlive

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T