ឃើញល្បីចឹងមែន តែចៀវៃសារភាពថា នាងគ្មានទីផ្សារថតដូចមុនទេ

//s9.kh1.co/3e/3ebece6a67a7f5ae49ba6c2b0d10a4296dccee54.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

តារា​ស្រី​រូប​នេះ​កំពុង​បង្វែរ​អាជីព​ជា​ផលិតករភាគយន្ត ដោយក្នុង​កម្មវិធី Business Weekly នាង​បាន​និយាយ​ថា នាង​លែង​ជា​ឈ្មោះ​ពេញ​និយម​ក្នុង​ទីផ្សារ​កម្សាន្ត​ទៀត​ហើយ។

តៃវ៉ាន់៖ នៅថ្ងៃទី ៤ ខែធ្នូ Business Weekly បានចុះផ្សាយបទសម្ភាសន៍របស់ Ruby Lin តារា​ស្រី​រូប​នេះ​បាន​ចែក​រំលែក​ទិសដៅ​  នៃអាជីព​ថ្មី ដែលទន្ទឹម​នឹងនេះ រូបនាងបានដាក់ទុន ក៏ដូចជាក្នុងប្រឡូក​ថត​រឿង នៃគ្រម្រោង វិនិយោគ​លើ​ការ​ផលិត​ភាពយន្ត​ដែល​មាន​គុណភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែ៉ណ្ណោះ នាងក៏បានសារភាពទាំងនិយាយត្រង់ៗ នៅលើកញ្ចក់ទូរទស្សនិ៍ ដោយបានផ្លាស់ប្តូរ ជាអ្នកដឹកនាំរឿងវិញ ចៀសជាង ដើរតួសម្តែងដោយខ្លួននាងផ្ទាល់ដោយបានលើកឡើងដូច្នេះថា៖

ហេតុផលដ៏ធំបំផុតសម្រាប់ការរំលាយក្រុមហ៊ុននៅចិនដីគោក ព្រោះតែខ្ញុំគិតថាវាមិនមានចំណេញ។ វានឹងក្លាយជាការខ្ជះខ្ជាយធនធានមនុស្ស និងលុយកាក់ ប្រសិនបើអ្នកបន្តព្យាយាមនៅក្នុងទីផ្សារ ដែលឱកាសមានសម្រាប់អ្នកដទៃ។ ខ្ញុំ​លែង​មាន​មុខ​មាត់​ដូច​មុន​ទៀត​ហើយ ដូច្នេះ​ខ្ញុំ​ត្រូវ​ស្វែង​រក​ទិសដៅ​ថ្មី 

Ruby Lin 

តារាស្រីរូបនេះបានបន្ថែមថា៖ 

ខ្ញុំស្ទាក់ស្ទើរណាស់ មុននឹងសម្រេចចិត្តដកខ្លួនពីទីផ្សារកម្សាន្តដីគោក។ ប៉ុន្តែនៅពេលដែលខ្ញុំឃើញឪពុកម្តាយ ប្តី និងកូនៗរំពឹងថានឹងត្រលប់មកផ្ទះវិញជារៀងរាល់ថ្ងៃ ខ្ញុំគិតថាខ្ញុំត្រូវការពេលវេលាជាមួយគ្រួសារ។ ខ្ញុំ​ខំ​ប្រឹង​រក​ប្រាក់​ដើម្បី​មាន​ជីវភាព​ធូរធារ ប៉ុន្តែ​ខ្ញុំ​ធ្វេស​ប្រហែស​បែរជាមិនចាប់អារម្មណ៍ មនុស្ស​ជា​ទី​ស្រឡាញ់ជុំវិញខ្លួន

Ruby Lin

ក្នុង​កម្មវិធី Business Weekly នាង Lam Tam Nhu បាន​បដិសេធ​ថា ភ្លាមៗ​នោះ នាង​បាន​ដក​ខ្លួន​ចេញ​ពី​ទីផ្សារ​កម្សាន្ត​ដីគោក​ក្នុង​ខែ​សីហា ដោយ​សារ​តែ​បំពាន​ច្បាប់ និង​គេច​ពី​ការ​ស៊ើប​អង្កេត។

តារាស្រីរូបនេះ បានប្រាប់ឲ្យដឹងថា មូលហេតុដែលនាងរំកិលសកម្មភាពសិល្បៈ ទៅតៃវ៉ាន់ គឺដោយសារតែការងារនៅចិនដីគោក មិនអំណោយផល ហើយនាងចង់មានពេលច្រើនសម្រាប់គ្រួសារ។

ការបង្ហោះកម្មវិធីមួយនេះដំបូងរបស់តួអង្គ «ព្រះនាងចៀវៃ» រូបនេះ ត្រូវបានទស្សនិកជនកោតសរសើរយ៉ាងខ្លាំងចំពោះខ្លឹមសារ និងការរៀបគម្រោងជីវិតក្រៅឆាករបស់នាង ដោយគេបានវាយតម្លៃ មិនត្រឹមតែជាសិល្បកររៀមច្បង គួរឲ្យគោរពនោះទេ តែតារាស្រីរូបនេះ​បានតួជា សមាជិកគ្រួសារដ៏ល្អផង៕

ប្រភព៖ zingnews.vn

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T