ពូកែឌឺណាស់តើ! Konate ប្រាប់ថាមានដៃ២ជើង២ដូចគ្នា ទៅខ្លាចស្អីខ្សែប្រយុទ្ធរបស់ Man UTD រូបនេះ

//s9.kh1.co/70/7083ad75c25b63b5107a47d500de326cd9f3ff6f.jpg
កីទ្បា

 ០៥-ធ្នូ-២០២១ ១ល្ងាច · ២ ឆ្នាំមុន

Konate ប្រាប់ថាមានដៃ២ជើង២ដូចគ្នា ទៅខ្លាចស្អីខ្សែប្រយុទ្ធរបស់ Man UTD រូបនេះ

បរទេស៖ តាមរយៈការលើកឡើងរបស់ខ្សែការពារក្រុម Liverpool កីឡាករ Ibrahima Konate បានបញ្ជាក់ថា រូបគេគឺមិនមានអ្វីត្រូវព្រួយបារម្ភឡើយ ចំពោះការតទល់គ្នានៅលើទីលានជាមួយ Cristiano Ronaldo, ដោយគាត់បានលើកហេតុផលថា ខ្សែប្រយុទ្ធរបស់ Manchester United រូបនេះក៏មានដៃ ២ ជើង ២ ដូចជាគាត់ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ibrahima Konate និង Ronaldo
Ibrahima Konate និង Ronaldo

គួរបញ្ជាក់ថា Konate បានផ្លាស់ចេញពីក្រុម RB Leipzig មកចូលរួមជាមួយ Liverpool នៅរដូវកាលនេះ, ចំណែកឯ Ronaldo វិញបានផ្ទេរចេញពី Juventus មកចូលរួមជាមួយ Man UTD នៅរដូវកាលនេះដូចគ្នា, ខណៈពួកគេទាំងពីរក៏បានលេងតទល់គ្នាម្តងហើយដែរ ដោយក្នុងនោះក្រុមហង្សក្រហម បានទទួលជ័យជម្នះទៅលើក្រុមបិសាចក្រហមក្នុងលទ្ធផល ៥ ទល់នឹង ០។

Ibrahima Konate
Ibrahima Konate

Konate បានលើកឡើងពី Ronaldo យ៉ាងដូច្នេះថា៖

ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ដោយសារគាត់គឺជាកីឡាករឆ្នើមបំផុតនៅលើពិភពលោកយើងនេះ។ ប៉ុន្តែគាត់គ្រាន់តែជាមនុស្សម្នាក់ដូចខ្ញុំដែរ, ដែលមានដៃ ២ និង ជើង ២ ដូចគ្នា៕

  កីឡាករ Ibrahima Konate

ប្រភពESPN UK

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T