មិនមែនរឿងធម្មតាទេ ម៉ា ច័ន្ទបញ្ញា ធ្លាប់បាក់ទឹកចិត្ត រហូតចង់គិតខ្លី

//s9.kh1.co/b9/b9d7e49152923fd040345a54fff37730f667a87c.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

តារាចម្រៀងឯករាជ្យ ម៉ា ច័ន្ទបញ្ញា បញ្ចេញអារម្មណ៍ពិត មកបកស្រាយអំពីអាការៈជំងឺផ្លូវចិត្តរបស់ខ្លួន ដែលធ្លាប់បានកើតឡើងចំពោះរូបខ្លួន។

ភ្នំពេញ៖ ជាការពិតណាស់ ជំងឺផ្លូវចិត្តគឺជាជំងឺម្យ៉ាង ដែលបង្កឡើងដោយបរិយាកាសជុំវិញខ្លួនឬ ក៏អាចមកពីអាចមកហេតុជាច្រើនផ្សេងៗជាច្រើនទៀត ហើយវាក៏មិនមែនជារឿងលេងសើចនោះឡើយ ពេលខ្លះវាអាចធ្វើ​ឱ្យ​អ្នកជំងឺមានអារម្មណ៍តូចចិត្តនឹងជីវិតខ្លួន រហូតដល់ចង់គិតខ្លីទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ម្សិលមិញនេះ តារាចម្រៀងឯករាជ្យ ម៉ា ច័ន្ទបញ្ញា បានមកបរិយាយអំពីអាការៈជំងឺផ្លូវចិត្តរបស់ខ្លួន ដែលធ្លាប់បានកើតឡើងនាពេលកន្លងមកថា៖

ធ្លាប់យល់ថា​ ជីវិតនេះមិនសមនឹងយេីងដែរទេ? ជួនកាលគេងមិនចង់ក្រោក​ ជួនកាលធ្លាប់ចង់សម្លាប់ខ្លួនទៀត។ សម្រាប់ខ្ញុំប្រហែល៤ ទៅ ៥ដងឬច្រេីនជាងនេះដែរ។ 
ដោយសារតែគ្រួសារខ្ញុំមិនចង់​ឱ្យ​ខ្ញុំច្រៀង​ ហេីយខ្ញុំយល់ថា​ បេីជីវិតខ្ញុំមិនកេីតមក​ មានម្លេងទាំងនេះល្អជាង​ ខ្ញុំធ្លាប់ចង់លេបទឹកលាងកញ្ចក់វ៉ែនតា​ ដេីម្បីកម្ទេចសម្លេងទាំងនេះចោល។
ពេលនឹកដល់រឿងទាំងនោះ​ ខ្ញុំខូចចិត្តណាស់។

 ម៉ា ច័ន្ទបញ្ញា

យ៉ាងណាមិញ មានអ្នកគាំទ្រជាច្រើនបាននាំ ជម្រុញ​ឱ្យ​តារាចម្រៀងរូបនេះ ទៅ ពិគ្រោះជាមួយគ្រូពេទ្យដែលជំនាញខាងផ្លូវអារម្មណ៍ ដោយសារអាការៈដែលបានរៀបរាប់ខាងលើគឺសញ្ញានៃជំងឺផ្លូវចិត្តសុទ្ធសាធ ប្រសិនជាទុកយូរទៅ អាការៈអាចនឹងធ្ងន់ធ្ងរជាងនេះក៏ថាបាន៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T