ថ្មីចែស! Zlatan ចោទថា Man UTD ជាក្លិបចង្អៀតចង្អល់ គ្រាន់តែគាត់ធ្វើរឿងមួយនេះសោះក៏ក្លិបកាត់ប្រាក់ខែដែរ

//s9.kh1.co/96/963fd8bdb49745e95aeccb7d4d6b7190182fde46.jpg
កីទ្បា

 ០៥-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

Zlatan ចោទថា Man UTD ជាក្លិបចង្អៀតចង្អល់ គ្រាន់តែគាត់ធ្វើរឿងមួយនេះសោះក៏ក្លិបកាត់ប្រាក់ខែដែរ

បរទេស៖ កីឡាករ Zlatan Ibrahimovic បានបង្ហើបឱ្យដឹងថា កំលុងពេលនៅ Manchester United គាត់ត្រូវបានក្លិបពិន័យទឹកប្រាក់ចំនួន ១ ផោន ឬស្មើនឹង (១.៣២ ដុល្លាអាមេរិក) ពីប្រាក់ឈ្នួលរបស់ខ្លួន ដោយសារគាត់បានញ៉ាំទឹកផ្លែឈើមួយកំប៉ុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Zlatan Ibrahimovic
Zlatan Ibrahimovic

ក្រោយស្នាក់នៅទឹកដី Old Trafford បានរយៈពេល ២ ឆ្នាំខ្សែប្រយុទ្ធវ័យ ៤០ ឆ្នាំបានសារភាពថា Man UTD ដ្បិតជាក្លិបធំនៅលើពិភពលោក ប៉ុន្តែមើលទៅដូចជាចង្អៀតចង្អល់មែនទែន។

Zlatan Ibrahimovic
Zlatan Ibrahimovic

Ibrahimovic ហាក់មិនសប្បាយចិត្តទេដែលក្លិបពិន័យលុយផ្ទាល់ខ្លួនរបស់គាត់ ដោយគ្រាន់តែគាត់ញ៉ាំទឹកផ្លែឈើមួយកំប៉ុងនៅសណ្ឋាគារ Mini Bar កំលុងពេលធ្វើដំណើរផ្លូវឆ្ងាយជាមួយ Man UTD

Zlatan Ibrahimovic
Zlatan Ibrahimovic

ដកស្រង់ចេញពីគេហទំព័រ Adrenaline, Zlatan បានទម្លាយឱ្យដឹងថា៖

រឿងមួយដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលមែនទែន៖ គ្រប់គ្នាគិតថា Man UTD គឺជាក្លិបកំពូលមួយ, ជាក្លិបអ្នកមាន និងជាក្លិបដែលមានឥទ្ធិពលនៅលើពិភពលោកយើងនេះ...។ ប៉ុន្តែមានរឿងម្តងនោះ ទើបធ្វើឱ្យខ្ញុំដឹងថាក្លិបមួយនេះពិតជាតូចចង្អៀតខ្លាំងណាស់, ពួកគេគ្មានបើកចិត្តឱ្យទូលាយសោះ។ ថ្ងៃមួយ ខ្ញុំបានស្នាក់នៅសណ្ឋាគារមុនការប្រកួត។ ខ្ញុំស្រែកទឹក, ដូច្នេះខ្ញុំក៏បានទៅញ៉ាំទឹកផ្លែឈើមួយកំប៉ុង។... ជាការពិត, រាល់ដងខ្ញុំមិនដែលមើលក្រដាសបញ្ជាក់ប្រាក់ខែទេ។ ខ្ញុំមើលតែនៅចុងឆ្នាំទេ ថាប្រាក់ខែចូលប៉ុន្មាន និងចេញប៉ុន្មាន។ ប៉ុន្តែពេលនោះ, ខ្ញុំមិនដឹងហេតុអ្វីទេ ស្រាប់តែក្លិបបានកាត់ប្រាក់ខែប្រចាំខែរបស់ខ្ញុំ៕

Zlatan Ibrahimovic

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T