ប៉ិនម្លេះ! ដាក់ Profile ជាស្រីស្អាត ដើរបោកគេយករូបល្វែងក្រោម ជម្រិតទារប្រាក់ ត្រូវសមត្ថកិច្ច ចាប់ខ្លួន

//s9.kh1.co/09/09ffbeba9a77026a02258b10478245fb146cc5a3.jpg
សង្គម

 ០៥-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ដាក់រូបស្រីស្អាត បោកគេយករូបល្វែងក្រោម គំ​រាមកំ​ហែ​ង ចម្រិតទារប្រាក់ ចុងក្រោយត្រូវបានក្របួចក ចាប់ដោយសមត្ថកិច្ច

បាត់ដំបង៖ នេះបានតាមគណនីមួយ បានចុះផ្សាយ រាយការណ៍មកថា បុរសជាភេទទី៣ម្នាក់ បានបង្កេីតគណនីហ្វេសប៊ុកបង្ហោះរូបភាពបន្លំជាស្រីស្អាតឆាត​ទាក់ទង​ សុំស្នេហ៍និងមេីលរូបភាពល្វែងក្រោមរបស់ជនរងគ្រោះហេីយលួចថតទុកដេីម្បីគំរាមទារប្រាក់ត្រូវសមត្ថកិច្ចឃាត់​ខ្លួនអនុវត្តតាមច្បាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលហេតុដែលឈានដលការឃាត់និងនាំខ្លួនបែបនេះ​ ជនសង្ស័យ​ខាងលេី​បាន​ធ្វេីសកម្មភាព​ ប្រេីប្រាស់​គណនី​ហ្វេសប៊ុក​ ឈ្មោះ​ ​«Bona ta momo» ដាក់រូបស្រីស្អាតប្រមាណជាងមួយ​ឆ្នាំ​កន្លង​មក​ហេីយ​ រហូត​ដល់​ថ្ងៃទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ ជនសង្ស័យ​ខាងលេី​ ប្រេីល្បិច​ទាក់ទង​គ្នា​តាម​ឆាត​ និង​បាន​សួរ​ទៅ​កាន់​ជនរងគ្រោះ​ថា​ ចង់​មេីលផ្នែក​​ខាងក្រោម​ទេ​ ​បេី​ចង់​មេីល​ជនរងគ្រោះ​ត្រូវ​ដោះ​ខោអាវ​ចេញពី​ខ្លួន​ទាំងអស់​ ហេីយ​ជនសង្ស័យ​ក៏បាន​ថត​រូប​ជនរងគ្រោះរក្សាទុក។

ក្រោយមក មកជនស័្សយ​រូបនេះបាន​គំរាម​ទារ​ប្រាក់​ពី​ជនរងគ្រោះ​ ឈ្មោះ​ រ​ .វ​ ភេទប្រុស​ មានទីលំនៅ ក្នុងខេត្ត​បាត់​ដំបង​ សរុប​ជា​ទឹក​ប្រាក់​ប្រហែល​ចន្លោះ​ ពី​ ៤,០០០ដុល្លា​ ​ទៅ​ ៥​,០០០ដុល្លា ជាថ្នូរថានឹង​មិនផ្សព្វផ្សាយរូបភាពនេះ​ ទេ​ តែបេីមិនបានប្រាក់​ទេ​ រូបគេនឹងផ្សព្វ​ផ្សាយជាសាធារណ:នូវរូបភាពអាក្រាតរបស់ជន​រងគ្រោះ។

ដោយមិនអាចទ្រាំរស់នៅក្រោមការគំ​រាមកំ​ហែ​ងរបស់ជនសង័្សយខាងលេីបាន​ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរ​បាលដេីម្បីស្វែងរកជនសង័្សយខាងលេី​ យកមកអនុវត្តតាមច្បាប់ ដោយឆ្លងតាមរយៈការស្រាវជ្រាវ​ស៊េីបអង្កេតសមត្ថកិច្ចកំណត់មុខសញ្ញាបាន​និងកសាងសំណុំរឿង​ ស្វែងរកចាប់ខ្លួនរហូតដល់ខេត្តស្វាយរៀងតែ​ម្តង៕

ប្រភព៖ Ses samut

សូមទស្សនារូបភាពខាងក្រោម៖

រូបដាក់ក្លែងក្លាយ
រូបដាក់ក្លែងក្លាយ
ពេលដែលចាប់ខ្លួន
ពេលដែលចាប់ខ្លួន
រូបក្លែងក្លាយ និងរូបពិត
រូបក្លែងក្លាយ និងរូបពិត
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T