អីយ៉ាស់! ដ្បិតជាគូប្រជែង តែ Pique បានលើកសរសើរពីតារាឆ្នើមក្រុម R.Madrid រូបនេះថាជាកីឡាករល្អបំផុតម្នាក់នៅ La Liga

//s9.kh1.co/0f/0fcfa12dfe4d95b05742603a91dc9bfe62c94fc6.jpg
កីទ្បា

 ០៥-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ដ្បិតជាគូប្រជែង តែ Pique បានលើកសរសើរពីតារាឆ្នើមក្រុម R.Madrid រូបនេះថាជាកីឡាករល្អបំផុតម្នាក់នៅ La Liga

បរទេស​៖ ខ្សែការពារចាស់វស្សារបស់ក្រុម Barcelona កីឡាករ Gerard Pique មិនបានលាក់អារម្មណ៍របស់ខ្លួនក្នុងការសរសើរកីឡាករក្រុមគូប្រជែងទេ ក្នុងនោះគាត់បានលើកឡើងថា ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម Real Madrid កីឡាករ Vinicius JR បច្ចុប្បន្នគឺជាកីឡាករល្អបំផុតមួយរូបប្រចាំក្របខណ្ឌ La Liga

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Gerard Pique និង Vinicius JR
Gerard Pique និង Vinicius JR

គួរបញ្ជាក់ថា Vinicius បានផ្ទេរចេញពីក្រុម Flamengo មកចូលរួមជាមួយ R. Madrid នៅឆ្នាំ ២០១៨, ខណៈនៅរដូវកាលនេះ គេពិតជាបង្ហាញទម្រង់លេងល្អឥតខ្ចោះមែនទែន, តួយ៉ាងគិតត្រឹមសប្តាហ៍ទី ១៦ នេះគេបានស៊ុតបញ្ចូលទីចំនួន ១០ គ្រាប់នៅក្របខណ្ឌ La Liga និងមាន ២គ្រាប់នៅ Champions League

Gerard Pique
Gerard Pique

ក្រោយបង្ហាញខ្លួនល្អបែបនេះ Pique បានលើកសរសើរពីខ្សែប្រយុទ្ធវ័យក្មេងរបស់ R. Madrid យ៉ាងដូច្នេះថា៖

Vinicius JR បានក្លាយជាកីឡាករបំផុតម្នាក់នៅក្របខណ្ឌ La Liga។ ប្រសិនបើខ្ញុំត្រូវវាយតម្លៃគាត់សម្រាប់រដូវកាលនេះ ខ្ញុំសុំជូនពិន្ទុគាត់ ៩ លើ ១០។ គាត់នៅក្មេងនៅឡើយ ហើយគាត់ពិតជាមានសក្តានុពលខ្លាំងណាស់៕

Gerard Pique

ប្រភពJust Football

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T